អភិបាលរាជធានីភ្នំពេញ អញ្ជើញក្នុងពិធីបង្ហូតទង់ថ្មី នៅមុខព្រះវិហារវត្តភ្នំ
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញក្នុងពិធីបង្ហូតទង់ថ្មី នៅមុខព្រះវិហារវត្តភ្នំ (រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិសទ្ធ យ៉ាងច្រើនកុះករ។