ប្រធានគណះកម្មការទី៥ ព្រឹទ្ធសភាកម្ពុជាវាយតម្លៃខ្ពស់ចំការងារបានរបស់ក្រសួងព័ត៌មាននាពេលកន្លងមក
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

ប្រធានគណះកម្មការទី៥ ព្រឹទ្ធសភាកម្ពុជាវាយតម្លៃខ្ពស់ចំការងារបានរបស់ក្រសួងព័ត៌មាននាពេលកន្លងមក




ភ្នំពេញ៖ លោកជំទាវ ទី បូរ៉ាសុី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភាបានទទលជួបជាមួយគណ:ប្រតិភូដឹកនាំដោយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
  នៅក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានធ្វើសេចក្តីរាយការណ៍ជម្រាបជូនអំពីវឌ្ឍនភាពរបស់ក្រសួងព័ត៌មាន ទាក់ទងនឹងការអនុវត្តន៍តួនាទីភារកិច្ច ដែលអនុវត្តស្របទៅតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ។ 
   ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំអំពីការងារដែលក្រសួងព័ត៌មាន ទទួលបន្ទុកសម្រាប់ឆ្នាំ ២០២៣ រួមមាន បីសំខាន់ៗ គឺ ការចូលរួមរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ការរៀបចំកម្មវិធីប្រកូតរ៉ូបូត(Robocon) នៅកម្ពុជា ដែលក្រសួងព័ត៌មានរៀបចំធ្វើជាម្ចាស់ផ្ទះ និងការ បោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧។ ក្រៅពីនេះ ឯកឧត្តម បានបញ្ជាក់អំពីការរៀបចំបោះពុម្ពសៀវភៅអំពី កម្ពុជាក្នុងក្រសែភ្នែកពិភពលោក ដែលមានភាសាខ្មែរ បារាំង អស់គ្លេស ចិន និងបន្តភាសាអារ៉ាប់ និង ជប៉ុន។ ទន្ទឹមនេះ បណ្តាមន្ទីរព័ត៌មាន រាជធានី ខេត្ត គឺធ្វើឯកសារវីដេអូ ដែលបង្ហាញអំពីសមិទ្ធផល ការងារធំៗប្រាំឆ្នាំរបស់ខេត្តនីមួយៗសម្រេចបាន ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
    នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រួមជាមួយប្រតិភូក្រសួងព័ត៌មាន ដែលទទួល ផ្នែកជំនាញនីមួយៗ បានធ្វើការឆ្លើយតបចំពោះសំណួរនានាដែលគណៈកម្មការទី៥ បានចោទសួរ ទៅលើ កិច្ចការសំខាន់ៗរបស់ក្រសួង ដោយក្នុងនោះ សម្រាប់ដំណើរការរៀបចំច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ត្រូវបានក្រសួងព័ត៌មាន ទទួលធ្វើការរៀបចំបានចប់រួចរាល់ និងបញ្ជូនទៅគណៈរដ្ឋមន្រ្តី ពិនិត្យលម្អិត បន្ថែម ព្រោះច្បាប់នេះធំ ហើយគ្របលើច្បាប់ទាំងអស់ ហើយកុំមានការ យល់ច្រឡំថា ច្បាប់នេះ គឺសម្រាប់តែសារព័ត៌មានផ្សាយកាសែតនោះ គឺសម្រាប់ប្រជាពលរដ្ឋទាំងអស់តែម្តង។ ជាមួយនេះដែរ ក្រសួងព័ត៌មាន ក៏គ្រោងធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ដើម្បីធ្វើយ៉ាងណាឱ្យស្ថាប័ន សារព័ត៌មាន និងអ្នកសារព័ត៌មាន កាន់តែមានវិជ្ជាជីវៈ ក្រមសីលធម៌ និងការអនុវត្តន៍ច្បាប់កាន់តែល្អ ប្រសើរបន្ថែមទៀត ។
   បន្ទាប់ពីបានស្តាប់របាយការណ៍យ៉ាងក្បោះក្បាយ និងគ្រប់ជ្រុងជ្រោយរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមទាំង ឯកឧត្តម លោកជំទាវ ទទួលខុសត្រូវលើកិច្ចការងារជំនាញរបស់ក្រសួងព័ត៌មានរួចមក លោកជំទាវ ប្រធានគណៈកម្មការទី៥ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង រួមជាមួយនិង សមិទ្ធផលដែលក្រសួងព័ត៌មានសម្រេចបាន។
    លោកជំទាវ ទី បូរ៉ាសុី បានធ្វើការបូកសរុបកិច្ចពិភាក្សា និងបញ្ជាក់ថា គណៈកម្មការទី៥ និងរៀបចំជា របាយការណ៍នៃកិច្ចពិភាក្សានាឱកាសនេះ ដើម្បីគោរពជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា និងគណៈកម្មការទាំងអស់ ដើម្បីជ្រាបពីលទ្ធការងារសំខាន់ៗដែលក្រសួងព័ត៌មានសម្រេចបាន និងទិសដៅអនុវត្តទៅមុខទៀត ប្រកបដោយការទទួលខុសត្រូវខ្ពស់។
     សូមបញ្ជាក់ថា ជំនួបពិភាក្សានាឱកាសនេះ ធ្វើឡើងដើម្បីស្វែងយល់អំពីលទ្ធផលការងារ សម្រេចបាន របស់ក្រសួងព័ត៌មានក្នុងឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៣, គឺ ១ វិធានការគ្រប់គ្រង សារព័ត៌មាន វិទ្យុ ទូរទស្សន៍ អ្នកយកព័ត៌មានតាមបណ្តាញសង្គម ហ្វេសប៊ុក ដែលកំពុងមានសកម្មភាព បច្ចុប្បន្ន, ២ ដំណើរការនៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន៕




Previous Post Next Post