នាយឧត្តមសេនីយ៍ ហុី ប៊ុនហៀង ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិមានសុខសន្ដិភាព ពេញប្រទេស
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

នាយឧត្តមសេនីយ៍ ហុី ប៊ុនហៀង ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិមានសុខសន្ដិភាព ពេញប្រទេស

 នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង៖ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ប្រទេសជាតិ មានសុខសន្តិភាព ពេញផ្ទៃប្រទេស


ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាដ្ឋានអង្គរក្ស នាយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ បានអញើញបិទការប្រកួតកីឡាបាល់ទះ និងបិទសង្ក្រានបញ្ជាការដ្ឋានអង្គរក្ស ដែលមានការ ប្រកួតបាល់ទះ ប្រឡងចម្រៀង មានការសម្តែងសិល្បះ ល្ខោន ចម្រៀងសម័យ ចាប់ឆ្នោតយករង្វាន់មានម៉ូតូ ស្កុបពី ឆ្នាំងដាំបាយអគ្គិសនី កង្ហា ធុងទឹកកក។ល។

ដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តបណ្ឌិត ហុីង ប៊ុនហៀង បានមានប្រសាសន៍ក្រោមការដឹកនាំរបស់ សម្តេចតេជោ ប្រទេសជាតិ មានសុខសន្តិភាព ពេញផ្ទៃប្រទេស ដែលធ្វើឱ្យយើងទាំងអស់គ្នាអាចរៀបចំពិធី សប្បាយរីករាយផ្សេងៗបានយ៉ាងល្អប្រសើរ ដូចជាពេលនេះយើងបានការរៀបចំកម្មវិធីប្រកួតកីឡាបាល់ទះ និង សង្ក្រានបញ្ជាការដ្ឋានអង្គតក្សគឺប្រារព្ធធ្វើជារៀងរាល់ឆ្នាំដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត បានឧបត្ថម្ភសម្ភារៈថវិកាដល់កីឡាករទាំង១៩ក្រុម​
-ចំណាត់​ថ្នាក់​លេខ​១​ បាន​ទៅ​លើ​៖ កងអន្តរាគមន៍​ចល័ត៩៩៩​ ទទួល​បាន​ ពាន​១,​ មេដាយ​១៥គ្រឿង​,​ ទង់​១​,​ បាល់​៣​, ហ្វីឡេ១​,​ ប័ណ្ណ​សរសើរ​១​,​ ស្រា​បៀរ​ ៥០កេះ និងថវិកាចំនួន ៥លានរៀល ។
-ចំណាត់​ថ្នាក់​លេខ​២ បាន​ទៅ​លើ​៖ កងអន្តរាគមន៍​ការពារ​៣១១​ទទួល​បាន​ មេដាយ​១៥គ្រឿង​,​ ទង់​១​,​ បាល់​២​, ហ្វីឡេ១​,​ ប័ណ្ណ​សរសើរ​១​,​ ស្រា​បៀរ​ ៣០កេះនិងថវិកាចំនួន ៤លានរៀល ។
-ចំណាត់​ថ្នាក់​លេខ៣​ បាន​ទៅ​លើ​៖ កងអនុសេនាធំ​ ២៤៦ទទួល​បាន​ មេដាយ​១៥គ្រឿង​,​ ទង់​១​,​ បាល់​១​, ហ្វី​ឡេ១​,​ ប័ណ្ណ​សរសើរ​១​,​ ស្រា​បៀរ​ ២០កេះ​ និង​ថវិកា​ចំនួន ៣លានរៀល ។

សូមជម្រាបថា ១៦ក្រុម​ទៀត​ មួយ​ក្រុម​ៗទទួល​បាន​ ស្រា​បៀរ​ ១០កេះ​ ថវិកាចំនួន ១លានរៀល, ឧបត្ថម្ភដល់គណៈកម្មការជាតិ​៤នាក់​ក្នុង​មួយ​នាក់ទទួលបានថវិកា ៣០០ដុល្លារ​ ផងដែរ ៕




Previous Post Next Post