ផ្ទុះអាវុធមួយប្រាវរវាងកម្លាំងនគរបាលព្រហ្មទណ្ឌ ជាមួយក្រុមចោរនៅខណ្ឌពោធិសែនជ័យ នគរបាលម្នាក់រងរបួស ខណៈចោរ ២នាក់ស្ល ា ប់
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

ផ្ទុះអាវុធមួយប្រាវរវាងកម្លាំងនគរបាលព្រហ្មទណ្ឌ ជាមួយក្រុមចោរនៅខណ្ឌពោធិសែនជ័យ នគរបាលម្នាក់រងរបួស ខណៈចោរ ២នាក់ស្ល ា ប់


មានហេតុការណ៍បាញ់តដៃគ្នាមួយប្រាវរវាងកម្លាំងនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ជាមួយក្រុមចោរកាច់កម៉ូតូ និងលួចរថយន្ដ នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងភូមិសាស្ដ្រខណ្ឌពោធិ៍សែនជ័យ។​ មុនឈានដល់ការប៉ះទង្កិចគ្នានេះ កម្លាំងសមត្ថកិច្ចបានក្ដាប់ជាប់នូវមុខសញ្ញាជនល្មើស លុះនៅពេលឡោមព័ទ្ធស្រាប់តែក្រុមជនល្មើស បានបាញ់ស្រោចមកលើសមត្ថកិច្ចតែម្ដង បណ្ដាលឱ្យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់រងរបួសត្រូវចំជើង។ នៅពេលនេះ កម្លាំងនគរបាលជំនាញ បានប្រើប្រាស់សិទ្ធិការពារខ្លួន និងបានបាញ់តបតវិញទៅកាន់ក្រុមជនល្មើស បណ្ដាលឱ្យជនល្មើស២នាក់ស្លាប់នៅកន្លែងតែម្ដង។





Previous Post Next Post