លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅដឹកនាំកំលាំង រួមមានដូចជាលោក វណ្ណា លីនសច្ចនា និងលោក ឌិត និមល អភិបាលរង និងសណ្ដាប់ធ្នាប់ខណ្ឌ ចៅសង្កាត់ បោសសំអាត និងបាញ់ទឹកលាងសម្អាតតាមដងផ្លូវ
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅដឹកនាំកំលាំង រួមមានដូចជាលោក វណ្ណា លីនសច្ចនា និងលោក ឌិត និមល អភិបាលរង និងសណ្ដាប់ធ្នាប់ខណ្ឌ ចៅសង្កាត់ បោសសំអាត និងបាញ់ទឹកលាងសម្អាតតាមដងផ្លូវ

 #តើគ្រប់បណ្តាខណ្ឌរាជធានីខេត្ត ត្រៀមខ្លួនហើយឬនៅក្នុងនាមជាម្ចាស់ផ្ទះត្រៀមទទួលស្វាគមន៍ ភ្ញៀវជាតិនិងអន្តរជាតិដែលមកទស្សនាការប្រកួតកីឡាsea game និងប៉ារ៉ាgame ដែលប្រព្រិត្តក្នុងប្រទេសរបស់យើង

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការចុះរៀបសណ្តាប់ធ្នាប់ អនាមយ័បរិស្ថាន គ្រប់បណ្តារាជធានីខេត្ត

នាព្រឹកថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី26 ខែមេសា ឆ្នាំ2023
ភ្នំពេញ៖
លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅបានដឹកនាំក្រុមការងារ
រដ្ឋបាលខណ្ឌព្រែកព្នៅ មានដូចជាលោក វណ្ណា លីនសច្ចនា និងលោក ឌិត និមល អភិបាលរងខណ្ឌព្រែកព្នៅ លោក សុខបាន ប្រធានសណ្តាប់ខណ្ឌ លោកចៅសង្កាត់ បងៗក្រុមហ៊ុន ចុះរៀបចំសណ្ដាប់ធ្នាប់ បោសសម្អាត និងបាញ់ទឹកលាងសម្អាតតាមដងផ្លូវជាតិលេខ៥ និងមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមការរៀបរាប់របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅបានអោយដឹងថា ក្រុមការងាររដ្ឋបាលខណ្ឌពិសេសបងៗសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌលោកតែងតែចុះមករៀបចំ ឈូសឆាយដី អាចមន៍ដីដែលប្រលាក់លើថ្នល់ត្រួតពិនិត្យមើលប្រពន្ធ័លូ អប់រំដល់បងប្អូនអាជីវករដែលលក់ដូររំលោភលើចិញ្ចើមផ្លូវ ជាប្រចាំនិងជារៀងរាល់ថ្ងៃ។

ក្នុងនាមពួកគាត់ដែលជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះសុំចូលរួមអនុវត្តន៍តាមបងៗអជ្ញាមូលដ្ឋានដែលលោកខិតខំប្រែងថែទាំការពារបរិស្ថានអនាមយ័ដើម្បីអោយទឹកដីខណ្ឌទាំងមូលមានភាពស្រស់ស្អាតជាបន្តបន្ទាប់។
ដោយគឹម កាណេត ប្រជាប្រិយ០៦
ទំនាក់ទំនងផ្សាយពាណិជ្ចកម្ម ០១៦៧៥៧ ៩៣៣/០៨៩ ៧៧៣ ៣៧៣ 













Previous Post Next Post