#ក្នុងនាមប្រជាការពារសន្តិសុខសណ្តាប់ធ្នាប់
ភារកិច្ចចុះជាប់គ្រប់វេលា អនុវត្តន៍ផែនការតាមបទបញ្ជា ក្តៅហត់រងាខំដោយអត់ធ្មត់ ។ដើម្បីត្រៀមខ្លួនហើយឬនៅក្នុងនាមជាម្ចាស់ផ្ទះត្រៀមទទួលស្វាគមន៍ ភ្ញៀវជាតិនិងអន្តរជាតិដែលមកទស្សនាការប្រកួតកីឡាsea game និងប៉ារ៉ាgame ដែលប្រព្រិត្តក្នុងប្រទេសរបស់យើង
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការចុះរៀបសណ្តាប់ធ្នាប់ អនាមយ័បរិស្ថាន គ្រប់បណ្តារាជធានីខេត្ត
នាព្រឹកថ្ងៃសុក្រ ៩កើតខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ខែមេសា ឆ្នាំ2023
ភ្នំពេញ៖
ក្រោមការចង្អុលបង្ហាញពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចាត់តាំង លោកផង់ វណ្ណា ប្រធានសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ បែងចែកកំលាំងជាក្រុមៗចុះរៀបចំសណ្ដាប់ធ្នាប់ បោសសម្អាត និងបាញ់ទឹកលាងសម្អាតតាមដងផ្លូវសំខាន់មានដូចជា ៖
១:មហាវិថីសហពន្ធ័រុស្សី
២:ផ្លូវ ហានណូយ
៣:ផ្លូវ១៩៨៦
៤:ផ្លូវ៥៩៨
៥:ផ្លូវ១០០៣
៦:ផ្លូវ៩២
យោងតាមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ បានអោយដឹងថា ក្រុមការងាររដ្ឋបាលខណ្ឌពិសេសបងៗសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌលោកតែងតែចុះមករៀបចំ ឈូសឆាយដី អាចមន៍ដីដែលប្រលាក់លើថ្នល់ត្រួតពិនិត្យមើលប្រពន្ធ័លូ អប់រំដល់បងប្អូនអាជីវករដែលលក់ដូររំលោភលើចិញ្ចើមផ្លូវ ជាប្រចាំនិងជារៀងរាល់ថ្ងៃ។ជាពិសេសពួកគាត់សុំថ្លែងអំណរគុណ
ដល់បងៗសណ្តាប់ធ្នាប់ដែលខិតខំបំពេញការងារចុះចែកទឹកស្អាតជូនពួកគាត់ទាំងយប់ថ្ងៃដែលពួកគាត់កំពុងត្រូវការជាចាំបាច់។
ក្នុងនាមពួកគាត់ដែលជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះសុំចូលរួមអនុវត្តន៍គាំទ្រតាមបងៗអជ្ញាមូលដ្ឋានដែលលោកខិតខំប្រែងថែទាំការពារបរិស្ថានអនាមយ័ដើម្បីអោយទឹកដីខណ្ឌទាំងមូលមានភាពស្រស់ស្អាតជាបន្តបន្ទាប់។ដោយគឹម កាណេត ប្រជាប្រិយ០៦
ចាងហ្វាងការផ្សាយលោកស្រី ជ្រន ធីតា ទំនាក់ទំនង់ផ្សាយពាណិជ្ជកម្ម ០១៦ ៧៥៧ ៩៣៣/ ០៨៩ ៧៧៣ ៣៧៣