សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទស្សនាគម្រោង(ភូមិខ្ញុំ) ព្រឹត្តិការណ៍ការអង្គរសង្ក្រាន្ត
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទស្សនាគម្រោង(ភូមិខ្ញុំ) ព្រឹត្តិការណ៍ការអង្គរសង្ក្រាន្ត

 សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតអញ្ជើញ ៖ ទស្សនាគម្រោង {ភូមិខ្ញុំ} ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

នាព្រឹក ថ្ងៃទី ៩ រោច ខែត្រ ឆ្នាំ ថោះ បញ្ចស័ក ព-ស ២៥៦៦ ត្រូវនឹងថ្ងៃសុក្រ ទី១៤ ខែ មេសា ឆ្នាំ ២០២៣ នេះ បន្ទាប់ពីពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ រួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន បានអញ្ជើញទស្សនាគម្រោង {ភូមិខ្ញុំ } ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលរៀបចំឡើងនៅខាងជើងប្រាសាទបាយ័ន។
គម្រោង {ភូមិខ្ញុំ} បាននាំយកនូវទស្សនីយ៍ភាពធំៗចំនួន ៨ មកបង្ហាញជូនភ្ញៀវជាតិបានទស្សនា ក្នុងនោះរួមមាន ៖
ទី ១ ផ្ទះមរតកដូនតា ទី ២ ផ្ទះនំខ្មែរ ទី ៣ សាលាឆទាន ទី ៤ ផ្សារខ្មែរ ទី ៥ ឆាកធំ ទី ៦ រោង DJ  ទី ៧ វត្ថុយក្ស និងទី ៨ រោងសិប្បកម្ម ។ គម្រោងទាំងអស់នេះ ត្រូវបើកទទួលភ្ញៀវទេសចរណ៍ខ្មែរនាថ្ងៃទី ១៤ ១៥ ១៦ ខែមេសា  នេះក្នុងព្រឹត្តការណ៍អង្គរសង្រ្គន្តផងដែរ។
ការដាក់បង្ហាញនៅគម្រោងធំៗខាងលើនេះ ជាការលើកតម្កើងដល់វប្បធម៍ខ្មែរ ជាពិសេសជួយដល់សេដ្ឋកិច្ចបងប្អូនដែលរស់នៅខេត្តសៀមរាបនេះបន្ថែមទៀត មិនត្រឹមតែប៉ុណ្ណោះជួយថែរក្សាទំនៀមទំលាប់ខ្មែរយើង នឹងផ្តល់ឱកាសឱ្យមហាជនគ្រួសារខ្មែរទាំងមូលបានចូលឆ្នាំជួបជុំគ្នាសប្បាយជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិថែមទៀតផង។





Previous Post Next Post