ក្រសួងកិច្ចការនារីនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចុះពង្រឹងសមត្ថភាពជនបង្គោលថ្នាក់តំបន់ មកពី៩ខេត្ត និងប្រជាពលរដ្ឋនៅឃុំឈានមុខ ស្រុកត្បែងមានជ័យ
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

ក្រសួងកិច្ចការនារីនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចុះពង្រឹងសមត្ថភាពជនបង្គោលថ្នាក់តំបន់ មកពី៩ខេត្ត និងប្រជាពលរដ្ឋនៅឃុំឈានមុខ ស្រុកត្បែងមានជ័យ

ក្រសួងកិច្ចការនារីនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចុះពង្រឹងសមត្ថភាពជនបង្គោលថ្នាក់តំបន់ មកពី៩ខេត្ត  និងប្រជាពលរដ្ឋនៅឃុំឈានមុខ ស្រុកត្បែងមានជ័យ

ព្រះវិហារ ៖ រយ:ពេល៤ថ្ងៃចាប់ពីថ្ងៃទី១៤-១៧  ខែសីហាឆ្នាំ ២០២៣  ក្រសួងកិច្ចការនារី និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន សហការបេីកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី“លើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន"ដេីម្បីពង្រឹងសមត្ថភាពជនបង្គោលមកពីវិស័យកិច្ចការនារីចំនួន៩ខេត្ត  និងធ្វេីវេទិកាជាមួយប្រជាពលរដ្ឋនៅឃុំឈានមុខ  ស្រុកត្បែងមានជ័យ  ខេត្តព្រះវិហារ ។
ថ្លែងក្នុងនាមលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីនាឱកាសនោះ លោកជំទាវ ឡុង សុផល្លី  រដ្ឋលេខាធិការ  បានថ្លែងដោយបានលេីកឡេីងពីតួនាទីសំខាន់បាំបាច់របស់ស្រ្តី ក្នុងការចូលរួមចំណែកការងារជួយសង្គម ផ្សេងៗពិសេសការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាការងារសំខាន់ចាំបាច់ដេីម្បីឱ្យសហគមន៍ មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅបានសុខសាន្ត  ធនធានមនុស្ស នឹងរីកលូតលាស់ពោរពេញដោយសក្តានុពល សម្រាប់បំពេញការងារ អាចជ្រោងបាននូវកំណើីនសេដ្ឋកិច្ច។
ក្នុងនាមឯកឧត្តម  នាយឧត្ដមសេនីយ៍  មាស  វិរិទ្ធ អគ្គលេខាធិការ  ឧត្តមសេនីយ៍ឯក លឹម តុងហួត  ប្រធាននាយកដ្ឋាន នីតិកម្ម អប់រំនិងស្តារនីតិសម្បទានៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអំណរគុណនិងកោតសរសេីរដល់ កិច្ចខិតខំរបស់បងប្អូនជាស្រ្តី ក្រៅពីជួយជ្រោងសេដ្ឋកិច្វគ្រួសារបានចូលរួមចំណែកអនុវត្តនូវយន្តការពហុវិស័យ  និង យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន  កសាងបាននូវសហគមន៍គ្រួសារពោរពេញដោយសុភមង្គល។
ក្នុងឱកាសនោះ ផងដែរ  ទាំងលោក ស្រី ឈៀង សូគ៌ា អភិបាលរងស្រុក និងលោកវរសេនីយ៍ទោ  មាស  សុខា  អធិការរងទទួលបទល្មេីសស្រុកត្បែងមានជ័យ  សុទ្ធតែបានលេីកយកនូវលទ្ធផលចូលរួមអនុវត្តគោលនយោបាយឃុំ  សង្កាត់មានសុវត្ថិភាព  ពិសេសលក្ខណៈសម្បត្តិទី២  ការប្រយុទ្ធប្រឆាំងគ្រឿងញៀន  ដែលទទួលបានការចូលរួមគាំទ្រ ពីប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋចូលរួមទាំងអស់មានសេចក្តីសប្បាយរីករាយ  អរគុណ ដល់ថ្នាក់ជាតិ ដែលបានរៀបចំវេទិកានេះ ជួយបំភ្លឺ បំពេញបន្ថែមនូវចំណុចខ្វះខាតដើម្បីពួកគាត់ងាយស្រួលចូលរួមសហការនិងបានសំណូមពរសុំឱ្យមានវេទិកាបែបនេះ ក្រោយៗទៀត៕







Previous Post Next Post