ក្នុងនាមជាឪពុកម្តាយលោកមិនចង់អោយបងប្អូនប្រជាពលរដ្ឋ រស់នៅដោយគ្មានភាពជាក់លាក់មិនមានបណ្ណ័ប្រើប្រាស់កម្មសិទ្ធដីធ្លីស្របច្បាប់នោះឡើយ
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

ក្នុងនាមជាឪពុកម្តាយលោកមិនចង់អោយបងប្អូនប្រជាពលរដ្ឋ រស់នៅដោយគ្មានភាពជាក់លាក់មិនមានបណ្ណ័ប្រើប្រាស់កម្មសិទ្ធដីធ្លីស្របច្បាប់នោះឡើយ

 ក្នុងនាមជាឪពុកម្តាយលោកមិនចង់អោយបងប្អូនប្រជាពលរដ្ឋ រស់នៅដោយគ្មានភាពជាក់លាក់មិនមានបណ្ណ័ប្រើប្រាស់កម្មសិទ្ធដីធ្លីស្របច្បាប់នោះឡើយ


រដ្ឋបាលខណ្ឌព្រែកព្នៅ ៖ ក្នុងនាមអជ្ញាមូលដ្ឋាននៃទឹកដីខណ្ឌព្រែកព្នៅ ទាំងមូលមានលោកអភិបាលខណ្ឌ ធឹម សំអាន ដែលលោកទើបមកកាន់តំណែងនៅទឹកដីខណ្ឌព្រែកព្នៅ លោកត្រិះរិះគិតគូររកវិធីដោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានកន្លែងរស់នៅមិនរៀបរយនិង តាមចិញ្ចើមផ្លូវ ដែលពុំមានបណ្ណ័លិខិតរស់នៅស្របច្បាប់ នោះឡើយ។តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរបស់សាលារាជធានីភ្នំពេញ លោកបានធ្វើការដោះដូរ ដោយអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅ អបតាមផ្លូវ១៥១ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ មកនៅទីតាំងដី ដែលអជ្ញាធរកំណត់ទុកអោយឃ្លាតឆ្ងាយពីទីនោះប្រហែល១០០០ម៉ែត្រ។ដែលមានលោក ស៊ូ ស៊ីវត្ថា ប្រធានការិយាលយ័ដែនដីខណ្ឌ សន្យាធ្វើប្លង់រឹងមានលិខិតប្រើប្រាស់ស្របច្បាប់ពេញលេញ។ចំពោះការសាងសង់ផ្ទះបន្ថែម នៅតំបន់ផ្លូវ១៥១ដែលជាសំណង់មិនរៀបរយ ក្នុងនាមអជ្ញាខណ្ឌព្រែកព្នៅ ដាច់ខាតលោកមិនអនុញ្ញាតនោះឡើយ។ពីព្រោះកន្លងមកនៅតាមបណ្តោយផ្លូវ១៥១ នោះមានជនជាតិផ្សេង បានលបលួចសាងសង់ត្រឹមតែ១យប់២ថ្ងៃសោះ សង់បានរហូតដល់ទៅបាន៥ខ្នងផ្ទះ។

ជាចុងក្រោយក្នុងនាមរដ្ឋបាលខណ្ឌព្រែកព្នៅ ទាំងមូល សុំអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តោយផ្លូវ១៥១ ដែលរស់នៅលើចិញ្ចើមផ្លូវទាំងអស់ សុំមកទទួលការដោះស្រាយរបស់អាជ្ញាធរមូលដ្ឋានខណ្ឌ ទៅតាមគោលនយោបាយរបស់ថ្នាក់លើ អោយបានគ្រប់គ្នា។
ទុំនាក់ទំព័រផ្សាយពាណិជ្ជកម្ម ០១៦ ៧៥៧ ៩៣៣ /០៨៩ ៧៧៣ ៣៧៣










Previous Post Next Post