#ធម្មតាចានក្នុងរាវ តែងតែមានការ ប៉ះទង្គិចគ្នាហើយ ជីវិតគ្រួសារក៏ដូច្នោះដែរ ការភណ្ឌ័ច្រលំជៀសមិនផុតទេ ហើយក៏មិនគាំទ្រការប្រើប្រាស់អំពើហឹង្សាផងដែរ។
ជាក់ស្តែង តាំងពីឆ្នាំ២០២១ លោកកង វង ចៅសង្កាត់ចោមចៅទី១ លោកបានប្រើប្រាស់អំពើហឹង្សាទៅលើ ភរិយា ពិតមែន។ក៏មានពាក្យបណ្តឹងផ្តឹងទៅដល់តុលាការថែមទៀតផង។ រហូតមកដល់សព្វថ្ងៃនេះ ក្រោយពីបានខិតខំស្វែងយល់ចិត្តគ្នារវាង ប្តីនិងប្រពន្ធ ធ្វើអោយគ្រួសាររបស់ លោក កង វង ចៅសង្កាត់ចោមចៅទី១ មានសុភមង្គល ដោយទទួលបានចំណងដៃ បុត្រា ម្នាក់ផងដែរ។
ចំពោះការដែលភរិយារបស់បានដាក់ពាក្យបណ្តឹងទៅដល់តុលាការនោះ លោកស្រី ក៏បានទៅដកពាក្យបណ្តឹងហើយ ដើម្បីពន្លត់អជ្ញាដែរ។
ក្រលេក មើលមូលដ្ឋាននៃសង្កាត់ចោមចៅទី១ ឯណោះវិញរាល់ហេដ្ឋារចនាសម្ពន័ ដែលស្ថិតក្រោមការដឹកនាំរបស់លោក កង វង មានការរីកចំរើនគួរអោយកត់សំគាល់។
ចំពោះតំបន់ស្មុគស្មាញ ផ្លូវណាដែលពិបាក លោកព្យាយាមស្នើទៅថ្នាក់លើបន្តបន្ថែមទៀត ដើម្បីអោយមូលដ្ឋាននៃសង្កាត់ចោមចៅទី១របស់លោក មានភាពស្រស់ស្អាតកើនឡើងមួយកំរិតទៀត។
ជាចុងក្រោយសុំអោយវត្ថុសក្ក័សិទ្ធជួយថែរក្សាក្រុមគ្រួសារបុត្រាបុត្រី របស់លោក កង វង ចៅសង្កាត់ចោមចៅទី១ ទទួលបានសុខភាពល្អ សិរីសួរស្តី សុភមង្គល ជានិរន្តន៍។និងសុំអោយ លោក កង វង នៅបន្តដឹកនាំអភិវឌ្ឍន៍មូលដ្ឋានឆ្ពោះទៅមុខជានិច្ច។