កម្មវិធីសមាគម អ្នកប្រឹក្សាយោបល់គ្រឿងសម្អាង CCA ស្ដីពីការ ចុះអនុស្សរណៈយល់គ្នា (កិច្ចសហប្រតិបត្តិការគ្រឿងសម្អាងកម្ពុជា.កូរ៉េ ក្នុងក្របខ័ណ្ឌសមាគមគ្រឿងសម្អាង CCA)
ភ្នំពេញ:ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៣ មានការជួបជុំគ្នារវាងសមាគម CCA និងភ្ញៀវកិត្តិយស ជា មួយក្រុមហ៊ុន កូរ៉េ ដឹកនាំដោយលោកប្រធាន PARK JlNSEOK និង នាយករង Kim Hyun gyu និងលោកមេធាវី Daeyoon kim ដែលស្ថិតនៅមជ្ឈមណ្ឌលវប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម ភ្នំពេញ-ឃ្លោងប៊ុក។ដោយមានលោកប្រធានសមាគម CCA អុឹង ឆាយគ័ង បានលើកឡើងអំពី គោលបំណងបេសកកម្មនិង បញ្ហាចោទរបស់សមាគមដែលកំពុងជួបប្រទះ។
លោក សេង វីច្ឆិរ៉ា សមាជិកក្រុមប្រឹក្សាភិបាល តំណាងឱ្យលោកស្រី ភួង ដាវី ប្រធានក្រុមប្រឹក្សាភិបាល និងលើកឡើងអំពី សកម្មភាពរបស់សមាគម CCA ។
កម្មវិធីនេះបានចុះអនុស្សរណៈរវាង សមាគម CCA និង កូរ៉េ ហើយក៏មានកិច្ចសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មាន ស្ដីពីផលិតផល ដែលមានស្តង់ដារ មានគុណភាពខ្ពស់ ត្រូវនឹងធាតុអាកាសនៃប្រទេសកម្ពុជាផងដែរ ហើយនិងការត្រួតពិនិត្យផលិតផលដល់រោងចក្រនៅប្រទេស កូរ៉េ និងផ្សព្វផ្សាយរកអតិថិជន ដល់ក្រុម ហ៊ុនកូរ៉េផងដែរ ។
ធ្វើការចុះ MOU ដោយសារសមាគមត្រូវការដៃគូដែលមានជំនាញជាច្រើន ក្នុងការចែករំលែក ក្នុងការជួយសមាជិករបស់ខ្លួន និងជួយផ្សព្វផ្សាយ ផលិតផលរបស់ប្រទេសកូរ៉េដែលមានគុណភាព ស្តង់ដារ ស្របច្បាប់ និងវិធីសាស្រ្តប្រើប្រាស់ផលិតផលគ្រឿងសម្អាងដល់សមាគម ហើយក៏បានថតរូបទុកជាអនុស្សាវរីយ៍បិទកម្មវិធី។