តើបុគ្គលដែលមាន គណនេយ្យFacebook Borith Borith ដែលpost ផ្សព្វផ្សាយលើបណ្តាយលើបណ្តាយសង្គមFacebook ដោយចោតប្រកាន់ មូលបង្កាច់ ញុះញុង បរិហាកេរ្តិ៍ជាសារធារណៈ ខុសពីការពិត មកកាន់អជ្ញាធរ រដ្ឋបាលខណ្ឌព្រែកព្នៅ ធ្វើមតិសារធារណៈជន ក៏ដូចជាប្រពន្ធ័ផ្សព្វផ្សាយនានា មានការយល់ច្រលំយ៉ាងខ្លាំង ពេលក្រុមការងារសណ្តាប់ធ្នាប់ខណ្ឌចុះរៀបចំ បំពេញតួនាទីរំដោះចំណី ផ្លូវជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើលើផ្លូវនោះ។
អត្ថនយ័សរសេរមូលបង្កាច់ នោះមានដូចជា1:ចោតថាអជ្ញាធរអោយរុះរើផ្ទះសំបែង និងមិនអោយលក់លើផ្លូវសារធារណះ
2:ចោតថាក្រុមអ្នកលក់ដូរត្រីសាច់បន្លែ នៅម្តុំស្ពានឡុងឈិន ត្រូវបង់លុយអោយអជ្ញាធរខណ្ឌព្រែកព្នៅ ជាថ្នូរបានលក់នៅកន្លែងនោះ
អ្វីជាភស្តតាងជាក់ស្តែងនិងការពិតនោះ គឺ ប្រហែលជាសាច់ញាតិក្រុមគ្រួសារ របស់បុគ្គលBorith Borithទៅវិញទេដែលលក់ដូរមិនត្រឹមតែរំលោភលើចិញ្ចើមផ្លូវនាក់ថ្មើរជើងប៉ុណ្ណោះទេ ថែមទាំងរំលោភលក់រហូតដល់លើផ្លូវកែងថែមទៀតផង មានភស្តតាងស្រាប់ដែលអជ្ញាធរបានថតទុកមុននឹងចុះអនុវត្តន៍។
ចំពោះការយកលុយកាក់ពីនាក់លក់ដូរលើស្ពានឡុងឈិន ឯនោះវិញគឺគ្មានទេ បើតាមការអះអាងរបស់នាក់លក់ដូរជាច្រើននាក់ នៅម្តុំស្ពាន ឡុងឈិននោះ។
ជាចុងក្រោយតើបុគ្គលដែលមានគណនេយ្យFacebook Borith Borith មានភស្តតាងអ្វីខ្លះ ដែលហ៊ានសរសេរចោតប្រកាន់ មូលបង្កាច់ មកកាន់អជ្ញាធរនោះ?និងស្នើសុំអោយរដ្ឋបាលខណ្ឌព្រែកព្នៅ និងលោក អធិការខណ្ឌព្រែកព្នៅ មេត្តាជួយពិនិត្យលើករណីមួយនេះ ដើម្បីកុំអោយមតិសាធារណះ ប្រពន្ធ័ផ្សព្វផ្សាយ សារពត៌មាននានា មានការយល់ច្រលំទៅកាន់រដ្ឋបាលខណ្ឌព្រែកព្នៅទាំងមូល។
ដោយគឹម កានេត និពន្ធនាយកGBN
ទំនាក់ទំនងផ្សាយពានិជ្ជកម្មលេខ016 757 933.089 773 373