រំលោភទៀតហើយៗ!តើលោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជយ័ ដែលល្បីប្រើកណ្តាប់ដៃដែកកំទេច បុគ្គលដែលចូលចិត្តរំលោភលើ អតីតប្រឡាយទឹករបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅស្ថិតក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពន់២ ខណ្ឌមានជយ័
..យោងតាមបងប្អូនប្រជាពលរដ្ឋប្រមាណ៣២គ្រួសារ បានអោយដឹងថា:ដីប្រលាយទឹករបស់ពួកគាត់ បានចាត់ទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ ២៥ខែមិថុនាឆ្នាំ២០២៣ដោយប្រធានគណ:កម្មការសុរិយោដីរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស ព្រមទាំងមានការទទួលស្គាល់ប្រធានគណ:កម្មការសុរិយោដីថ្នាក់ជាតិ ចុះថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៦ ដោយឯកឧត្តម ជា សុផារ៉ា.ជាពិសេសមានការទទួលស្គាល់ពីតុលាការ ចុះថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៧ ដោយលោកចៅក្រម រស់ ពិសិដ្ឋ និងលោកក្រឡាបញ្ជី ឃុត សុនិតា ផងដែរ។
ដោយមើលឃើញពីមានការលួចសាងសង់របស់ លោកស្រី ប៉ូវ ធីតា ដែលលួចសាងសង់ក្នុងកំឡុងពេលយុទ្ធនាការបោះឆ្នោតថ្នាក់ជាតិ។ នោះទើបលោក អភិបាលខណ្ឌមានជយ័ ហែម ដារិទ្ធ ក៏បានចេញសេក្តីប្រកាសចំនួន២ដងដោយ
..លើកទីមួយនាថ្ងៃទី០២ខែសីហាឆ្នាំ២០២៣
..លើកទីពីរ នាថ្ងៃទី០៧ខែសីហាឆ្នាំ២០២៣
ដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋមានការសប្បាយចិត្តជាខ្លាំង ក្នុងការចុះអនុវត្តន៍រុះរើសំណង់ដែលសង់រំលោភបំពានមកលើពួកគាត់ប្រមាណ៣២គ្រួសារ។
រហូតមកដល់ពេលនេះថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋនៅតែទន្ទឹងមើលចំណាត់ការលោកអភិបាលខណ្ឌមានជ័យថ្មី មាននិតិវិធីបែបណាទៀតសំណង់ខាងលើ។ព្រមទាំងសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ មេត្តាជួយពន្លឿននិងរិះរកវិធីដោះស្រាយជូនពួកគាត់បានឆាប់រហស័និងទាន់ពេលវេលា ដោយការគោរព។