នារសៀលថ្ងៃ សៅរ៍ ៩កេីត ខែភទ្របទ ឆ្នាំថោះ ចត្វាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ សមាគមCCAបានរៀបចំពិធី ចុះអនុស្សរណៈ យោគយល់គ្នា រវាងសមាគម CCA និង UNiSALON APP នៅវិមានរាជបណ្ឌិតសភាកម្ពុជា។
សមាគម CCA បានរៀបចំពិធីចុះអនុស្សរណៈ យោគយល់គ្នា ជាមួយក្រុមហ៊ុន UNiSALON APP ដោយមានការចែករំលែកចំណេះដឹង ពីវាគ្មិនមួយចំនួនក្រោមប្រធានបទ គ្រប់គ្រងហាងសាឡន និងបច្ចេកវិទ្យាសម័យថ្មី ក្នុងគោលបំណង ផ្ដល់អត្ថប្រយោជន៍ខ្ពស់ដល់សមាជិក ម្ចាស់អាជីវកម្ម លើវិស័យគ្រឿងសម្អាង ហេីយផ្ដោតលេីចំណុចសំខាន់ៗ
មានដូចខាងក្រោម?
១. អ្នកចូលរួមទទួលបានចំណេះដឹងពីការ បំលែងខ្លួន ពីអាជីវកម្មគ្រួសារ ទៅជាបច្ចេកទេសឌីជីថលទាន់សម័យ
២. យល់ដឹងអំពីការងារសំខាន់ៗរបស់ UNiSALON APP
៣. យល់ដឹងអំពីដំណោះស្រាយក្នុងការគ្រប់គ្រងជាងកាត់សក់ និងហាងសាឡន តាមបែបបច្ចេកវិទ្យាឌីជីថល
៤. យល់ដឹងអំពីវិស័យច្បាប់ពាក់ព័ន្ធនិងការបេីកអាជីវកម្ម សាឡន និងគ្រឿងសម្អាង
អ្នកដែលចូលរួមក្នុងនោះមាន
-សមាជិកសមាគមគ្រឿងសម្អាង CCA និងសមាជិកសមាគមជាងកាត់សក់
-ម្ចាស់ហាងសាឡន សាលាបង្រៀនផ្នែកសាឡន និងម្ចាស់ហាងកាត់សក់ រាជធានីភ្នំពេញ
-ម្ចាស់ផលិតផលគ្រឿងសម្អាងនានា។
ប្រការ ២÷ ការចូលរួមនិង តួនាទីរបស់ភាគី(ក)មានដូចជាៈ
១. UNiSALON APP អាចបង្កើតសិក្ខា និងចែករំលែក
២. Training នៅក្នុងសមាគមCCA
៣. UniSalon ជួយផ្សព្វផ្សាយ អំពីអត្ថប្រយោជន៏របស់ សមាគមCCA
៤. UniSalon បានចូលរួមអភិវឌ្ឍន៍សហគមន៍ជាងកាត់សក់
៥. ទៅជាឌីជីថល និងនិរន្តរភាព
៦. UniSalon ចូលរួមជួយឧបត្ថម្ភលេីកម្មវិធីណាមួយរបស់សមាគម។
ប្រការ ៣÷ ការចូលរួមនិង តួនាទីរបស់ភាគី(ខ)មានដូចជា÷
១. ផ្តល់កិច្ចសហការណ៍ លេីកិច្ចការច្បាប់ ឯកសារនានា និងប្រព័ន្ធការពារ
២. ផ្តល់វាគ្មិនចូលរួមចែករំលែក ផ្លូវច្បាប់ ហានិភ័យនានា លេីវិស័យគ្រឿងសម្អាង សាឡន និងជាងកាត់សក់
៣. ជួយបង្កើតព្រិត្តិការណ៍ វគ្គបណ្ដុះបណ្ដាល សិក្ខាសាលា និងកម្មវិធីនានា ដើម្បីជួយណែនាំ អោយអតិថិជនស្គាល់ អែប យូនីសាឡន
៤. ភាពជាដៃគូ និង គាំទ្រគ្នាចែកចំណេះដឹង ការគ្រប់គ្រងអែប ទីផ្សារ ផ្លូវច្បាប់។
ក្នុងនោះដែរក៏មានវាគ្មិន៤រូប បានបកស្រាយបញ្ហាចម្ងល់ដល់បងប្អូនម្ចាស់អាជីវកម្មរួមមាន :
១.លោក ខាត់បូរ៉ា វាគ្មិន
-តេីរជាងកាត់សក់ និងម្ចាស់សាឡន មានបញ្ហាអ្វីខ្លះ នាពេលបច្ចុប្បន្ននេះ ?
-ផ្ដល់ប្រឹក្សាជួនអតិថិជនមានកម្រិត
-ផ្ដល់សេវាកម្មសាឡនជួនអតិថិជន មិនទាន់ជាទីពេញចិត្ត
-ធ្វេីរទីផ្សារ និងលក់មិនទាន់ខ្លាំង
-ការថែរក្សារអតិថិជនចាស់មានកម្រិត
-គ្រប់គ្រងចំណូល ចំណាយមិនទាន់បានល្អ
-មិនសូវសកម្ម ក្នុងការរៀនសូត្របន្ត
-មិនសូវពួកែប្រើប្រព័ន្ធសង្គម និងប្រព័ន្ធបច្ចេកវិទ្យាដេីម្បី ជំនួយដល់ការប្រកបមុខរបរ។
វាគ្មិនទីពីរ លោក សៅ ឆេង បានមានប្រសាសន៍ទៅដល់ម្ចាស់អាជីវកម្ម ដែលមិនទាន់មានអតិថិជនច្រើនមកពីកត្តាមួយចំនួនដូចជា÷
-កត្តាទី(១)ម្ចាស់អាជីវកម្មខ្លួនឯង
១. ស្រលាញ់ពេញចិត្តមុខរបរនេះ
២. ដាក់ឆន្ទះ ការតសូខំប្រឹងប្រែង ដាក់ចិត្តដាក់កាយ
៣. លក្ខណៈ សម្បត្តិ គ្មានលេះដោះសារ ឧស្សាហ៏មិនខ្មាស់គេ
កត្តាទី(២) ការធ្វើទីផ្សារ
ឧទាហរណ៍
<អនឡាញ> (អហ្វ) បណ្ដាញទំនាក់ទំនង ក្នុងសង្គម ឧទាហរណ៍ Facebook -picked up -ល-។
ទំនាក់ទំនង ០១៦ ៧៥៧ ៩៣៣ ០៨៩ ៧៧៣ ៣៧៣