@សំលេងដង្ហើយហៅស្វែងរកយុត្តិធម៌ ពីសំណាក់ប្រជាពលរដ្ឋពេញ១ភូមិ មានតែទេវតាប៉ុណ្ណោះទើបអាចដោះស្រាយបាន
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

@សំលេងដង្ហើយហៅស្វែងរកយុត្តិធម៌ ពីសំណាក់ប្រជាពលរដ្ឋពេញ១ភូមិ មានតែទេវតាប៉ុណ្ណោះទើបអាចដោះស្រាយបាន

 @សំលេងដង្ហើយហៅស្វែងរកយុត្តិធម៌ ពីសំណាក់ប្រជាពលរដ្ឋពេញ១ភូមិ មានតែទេវតាប៉ុណ្ណោះទើបអាចដោះស្រាយបាន


#ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការជំរុញបន្ថែមពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ទៅលើទិសដៅក្នុងការចុះបញ្ជីវិនិច្ឆ័យដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ពន្លឿន អោយបានរួចរាល់ក្នុងឆ្នាំ២០២៧ នាពេលខាងមុខនេះ
..ខេត្តក្រចេះ ស្រុកស្នួល ឃុំខ្សឹម ភូមិត្រពាំងឈូក
..ការទន្ទឹងរងចាំរបស់បងប្អូនហាក់បីដូចជាអស់សង្ឃឹមឆ្ងាយបន្តិចម្តងៗស្ទើរស្រក់ទឹកភ្នែក ទៅហើយ ដែលបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះ ត្រូវបានប្រពន្ធ័ផ្សព្វផ្សាយមួយចំនួន បានផ្សាយទាំងបំពានគ្មានការពិត មកលើបងប្អូនប្រជាពលរដ្ឋទាំងជាង៤០០គ្រួសារនោះទៅ។
..យោងតាម ឯកសារមួយចំនួនដែលបងប្អូនប្រជាពលរដ្ឋនោះមាន បង្កាន់ដៃលេខ001ដែលក្រុមយុវជនស្មគ្រ័របស់សម្តេចតេជោ ចុះមកវ៉ាស់នាឆ្នាំ២០១៤ លិខិតទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានក្នុងការប្រើប្រាស់ដីធ្លី ដែលអាចយកទៅបញ្ចាំនៅឯធនាគារបាន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅអចិន្ត្រៃយ៍  អត្តសញ្ញាណបណ្ណ បណ្ណ័បោះឆ្នោត លិខិតបញ្ជាក់ភាពស្អាតស្អំ ត្រឹមត្រូវស្របច្បាប់ទាំងអស់ ។ថែមទាំង មានការទទួលស្គាល់ពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ លេខ២៩៤៦ប្រ.ក ត្រូវបានបង្កើត ភូមិត្រពាំងឈូក ចេញពីភូមិស្រែថ្មី ឃុំខ្សឹម ខេត្តក្រចេះ
នាថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ដោយមានត្រានិងហត្ថលេខា របស់សម្តេចក្រឡាហោម ស ខេង ផង ដែរ។
យោងតាមឯកសារខាងលើនេះហើយ ទើបបងប្អូនប្រជាពលរដ្ឋដែលរស់នៅ ក្នុងភូមិ ត្រពាំងឈូក ក៏បានកើតទុក្ខមិនសុខចិត្ត សំរេចសិក្សាតាមផ្លូវច្បាប់ទៅលើក្រុម គេហទំព័រសារព៌តមាន មួយចំនួនច្រើន ដែលបានផ្សព្វផ្សាយ កន្លងមក ទៅដល់អង្គ ឯកឧត្តមព្រះរាជអាជ្ញា ខេត្តក្រចេះ ពីបទ:
១:បរិហារកេរ្ដិ៍ជាសាធារណៈ
២:ញ៉ុះញ៉ង់អោយមានការរើសអើង
៣:ញ៉ុះញ៉ង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍
៤:ប៉ះពាល់ដល់សិទ្ធិរូបភាពនៃបុគ្គល តាមប្រព័ន្ធfacebook ដែលប្រព្រឹត្តកាលពីថ្ងៃទី០៩ខែមករាឆ្នាំ២០២៤ ជាបន្តបន្ទាប់រហូត

និងប្តឹងបន្ថែមទៀត ទៅដល់ក្រសួងព័ត៌មាន កាលពី វេលាម៉ោង ៣:០០រសៀល ថ្ងៃចន្ទទី១៩ខែកុម្ភះឆ្នាំ២០២៤ ពីបទ:
១:ផ្សព្វផ្សាយព័ត៌មានដោយបំភ្លើសការពិត
២:គ្មានប្រភពច្បាស់លាស់ ផ្ទុយនិងក្រមវិជ្ជាជីវ:នៃអ្នកសារព័ត៌មាន
៣:សុំប្តឹងលុបអជ្ញាបណ្ណ័

....ជាចុងក្រោយយើងខ្ញុំជាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងឈូក ទាំងអស់គ្នា សុំលើកដៃអំពាវនាវ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា.. សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកឯកឧត្តម អង្គចៅក្រមតុលាការ ខេត្តក្រចេះ និងជាពិសេសឯកឧត្តម នេត្ត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាលោកសុំជួយរក យុត្តិធម៌  ភាពស្អាតស្អំ និងដំណោះស្រាយ ជូនដល់យើងខ្ញុំទាំងអស់ ដែលកំពុងរងការចោតប្រកាន់ យ៉ាងឈឺចាប់ខ្លោចផ្សាជាទីបំផុត ក្រុមគេហទំពរ័សារពត៌មាន មួយចំនួន ដែលផ្សព្វផ្សាយគ្មានប្រភពឯកសារស្រាវជ្រាវ ច្បាស់លាស់ ទាំងអស់នេះផងដោយក្តីអនុគ្រោះ ។
..អង្គភាពសារព័ត៌មានរបស់យើងខ្ញុំនិងតាមឃ្លាំមើលជានិច្ច តើដំណើរការរឿងនេះអាចនឹងវិវឌ្ឍន៍ទៅដល់កំរិតណា សម្រាប់ភាពស្អាតស្អំ យុត្តិធម៌ របស់ប្រជាពលរដ្ឋទូទាំងភូមិ ត្រពាំងឈូក???

















Previous Post Next Post