⭕ កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ដឹកនាំផ្ទាល់ដោយលោក #សេង_គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំងល្បែង សុីសង តាមប្រព័ន្ធអនឡាញ ខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែក្រោម
ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕ក្នុងប្រតិបត្តិការបង្រ្កាបខាងនេះសមត្ថកិច្ចចម្រុះឃាត់ខ្លួនបានមនុស្សប្រុសស្រីជិត ១០នាក់ និងដកហូតបានវត្ថុតាង រួមមាន កុំព្យូទ័រជាច្រើនគ្រឿង កាលពីវេលាម៉ោង ៤ៈ៣០ នាទីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ៕