ឯកឧត្តមអភិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីជូនដំណើរ សម្ដេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន មាណែត
នៅល្ងាចថ្ងៃទី ១ ខែមិនា ឆ្នាំ ២០២៤ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដើម្បីអបអសាទរខួបអនុស្សាវរីយ៍លើកទី (៥០ )នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ ខែ មិនា ឆ្នាំ ២០២៤ នៅទីក្រុងម៉ែនប៊នប្រទេសអូស្រ្តាលី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។