សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ចូលរួមចំណែកអភិវឌ្ឍន៍ ទីផ្សារមូលបត្រ និងវិស័យមូលបត្រឱ្យកាន់តែប្រសើរ
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ចូលរួមចំណែកអភិវឌ្ឍន៍ ទីផ្សារមូលបត្រ និងវិស័យមូលបត្រឱ្យកាន់តែប្រសើរ

 សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ចូលរួមចំណែកអភិវឌ្ឍន៍ ទីផ្សារមូលបត្រ និងវិស័យមូលបត្រឱ្យកាន់តែប្រសើរ


ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា ចាត់ទុកថា សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា នឹងក្លាយជាតួអង្គសំខាន់មួយទៀតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ ទីផ្សារមូលបត្រ និងវិស័យមូលបត្រនៅកម្ពុជានាពេលអនាគត។
ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា” នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅ ដីហ្គេនធីរេស (អគារ A), រាជធានីភ្នំពេញ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា ហៅកាត់ថា ន.ម.ក.បានមានប្រសាសន៍ថា  “តាមរយៈយន្តការនៃសមាគមអ្នកវិនិយោគ មូលបត្រកម្ពុជា ឯកឧត្តមសង្ឃឹមថា សមាគមនឹងចូលរួមយ៉ាងសកម្មជាមួយ ន.ម.ក. នៅក្នុងការលើកកម្ពស់ការយល់ដឹង និងទំនុកចិត្តនៅក្នុងទីផ្សារឱ្យកាន់តែរឹងមាំ ជាពិសេសក្នុងសម័យបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ យើងសង្កេតឃើញ ថាមានការបោកបញ្ឆោត (Scam) ជាច្រើនបានកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិស័យមូលបត្រផងដែរ ខណៈដែល ន.ម.ក. តែងតែយកចិត្តទុកដាក់ខ្ពស់ និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីទប់ស្កាត់បញ្ហានេះ។
ឯកឧត្តមជឿជាក់ថា សមាគមនេះ នឹងក្លាយជាដៃគូមួយរបស់ ន.ប.ក. នៅក្នុងការជំរុញការផ្សព្វផ្សាយពីអំពើល្មើស ឬ ការបោកបញ្ឆោតនៅក្នុងទីផ្សារដល់សមាជិកនៃសមាគម ក៏ដូចជាសាធារណជនសូមចូលរួមទាំងអស់គ្នា ដើម្បី កសាងទីផ្សារមួយប្រកបដោយសុចរិតភាព បរិយាបន្ន, នវានុវត្តន៍, និរន្តរភាព, សណ្ដាប់ធ្នាប់ និងអភិបាលកិច្ចល្អ” ។
ជាមួយគ្នានេះ ឯកឧត្តមប្រតិភូ បានផ្តាំផ្ញើដល់សមាជិកនៃសមាគមទាំងអស់នូវចំណុច ៣ សំខាន់ដូចជា ទី១.ខិតខំបន្តរៀនសូត្រ ក៏ដូចជាការចែករំលែកនូវចំណេះដឹង ពាក់ព័ន្ធនឹងវិធីសាស្ដ្រនៃការជួញដូរ ផលិតផលនីមួយៗក្នុងវិស័យមូលបត្រ, ទី២. បន្តពង្រឹងសមត្ថភាព និងចែករំលែកចំណេះដឹង និងបទពិសោធ ពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យផ្សេងៗដែលអាចកើតចេញពីការជួញដូរ និង ទី៣. ពង្រឹងសមត្ថភាព និងព្យាយាម តាមដានយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីឱ្យការជួញដូរធ្វើឡើងដោយស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
លោក យឿង វីរបុត្រ ប្រធានសមាគមអ្នកវិនិយោគមូលបត្រកម្ពុជានឹងជំរុញឱ្យ “សមាគមអ្នកវិនិយោគមូលបត្រកម្ពុជានេះ ក្លាយជាតួអង្គសំខាន់មួយជាមួយរាជរដ្ឋាភិបាល ក៏ដូចជានិយ័តករមូលបត្រកម្ពុជាក្នុងកិច្ចសហការ និងការច្នៃប្រឌិតក្នុងការយកឈ្នះលើបញ្ហាប្រឈម និងការចាប់យកឱកាសរួមគ្នា ដើម្បីអាចបង្កើតភាពពិតប្រាកដ នៅក្នុងវិស័យមូលបត្រ។
សូមបញ្ជាក់ថា សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា (ស.អ.ម.ក.) បង្កើនតឡើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានសមាជិកជាវិនិយោគិនក្នុង វិស័យមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ស.អ.ម.ក. មាន ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកន ន.ម.ក. ជាប្រធានកិត្តិយសក្នុងការតម្រង់ទិស និងលើកកម្ពស់ការចូលរួមក្នុងវិស័យមូលបត្រ ព្រមទាំងលោក យឿង វីរបុត្រ ត្រូវបានទទួលបានសេចក្តីទុកចិត្តពីសមាជិកនៃសមាគម ប្រគល់ ភារកិច្ចជាប្រធានសមាគមក្នុងអណត្តិទី១៕
















Previous Post Next Post