ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្តិត គន់ គីម ប្រគល់ផ្ទះ ១០០ ខ្នង ជាអំណោយរបស់សម្តេចតេជោ ហ៊ិន សែន ជូនអតីតយុទ្ធជននៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្តិត គន់ គីម ប្រគល់ផ្ទះ ១០០ ខ្នង ជាអំណោយរបស់សម្តេចតេជោ ហ៊ិន សែន ជូនអតីតយុទ្ធជននៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

 ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ប្រគល់ផ្ទះ១០០ខ្នង ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជននៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង


(កំពង់​ឆ្នាំង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញប្រគល់ផ្ទះចំនួន១០០ខ្នង ធ្វើពីដែកនិងស្មាតបត ប្រក់សង្ក័សី ទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ  និងតសំយ៉ាប៣ម៉ែត្រ រួមនឹងបន្ទប់ទឹក១ ជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសាងសង់ ដោយ ឧកញ៉ា វិញ ហួរ ក្នុងនាមសម្តេច តេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន ស្ថិតនៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ពិធីប្រគល់នៅថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២៣នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង និង លោកឧកញ៉ា វិញ ហួរ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន ដែលរស់នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូន ដែលទើបបានទទួលផ្ទះថ្មី ត្រូវខិតខំប្រឹងប្រែងរស់នៅក្នុងសង្គមដែលកំពុងរីកចម្រើនមួយនេះជាពិសេស ត្រូវចេះសាមគ្គី ជួយគ្នាពេលមានធុរៈ។

ទេសរដ្ឋមន្រ្តី បានណែនាំឲ្យសមាគមអតីតយុទ្ធជនខេត្ត ចុះពិនិត្យរកមើលសមាជិក ដែលអត់ដី អត់ផ្ទះពិតប្រាកដ ដើម្បីគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សាងសង់ ជូនបន្ថែមទៀត។

ក្នុងទឹកមុខប្រកបដោយក្តី សប្បាយរីករាយ អតីតយុទ្ធជនទាំអស់ដែលទើបទទួលបានផ្ទះថ្មី តាមរយៈ ទេសរដ្ឋមន្រ្តី គន់ គីម បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ ទាំងជីវភាពរស់នៅទាំងសុខភាព ផ្តល់ផ្ទះផ្តល់ដីដល់ពួកគាត់ ដែលមានជីវភាពខ្វះខាត។ លើសពីនេះ បានផ្តល់ប័ណ្ណ ប.ស .ស សម្រាប់ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដោយមិនអស់ប្រាក់ ពួកគាត់បួងសួងជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារ បានសុខសប្បាយ សុខភាពរឹងមាំ ជាពិសេសក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមសម្តេចទាំងពី ជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ និងបន្តដឹកនាំប្រទេសកម្ពុជាជារៀងរហូត។

នៅក្នុងឱកាសនោះ ក្នុងនាមសម្តេច តេជោ ហ៊ុន សែន, លោកឧកញ៉ា វិញ ហួរ បាន ឧបត្ថម្ភ ជូនបងប្អូន ដែលទទួលបានផ្ទះ ទាំង១០០គ្រួសារ ក្នុងមួយគ្រួសារ ២០ម៉ឺនរៀល , អង្ករ១០០គីឡូក្រាម គ្រឿងឧបភោគ និងសម្ភារប្រើប្រាស់ជាច្រើនមុខទៀត៕






Previous Post Next Post