សន្និសីទសារព័ត៌មាននៅទីស្ដីការ គណៈរដ្ឋមន្ត្រីដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្ដីអំពី(ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមករបស់រដ្ឋាបាលខេត្តឧត្តរមានជ័យ)។
លោកអភិបាលនៃគណៈអភិបាល ប៉ែន កុសល្យ បានមានប្រសាសន៍ថា ៖ខេត្តឧត្តមានជ័យមានអំណោយផលលើវិស័យកសិកម្ម ការងារកសិកម្មដំណាំស្រូវដែលមានកំណើនជាមធ្យម ដំណាំកសិ.ឧស្សាហ៍កម្មផ្សេងៗទៀតក៍មានកំណើនឡើងជាលំដាប់គួរឧ្យកត់សម្គាល់ផងដែរ ក្នុងនោះដំឡូងមី ដំណាំស្វាយចន្ទី ម្រេច ដំណាំស្វាយកែវរមៀត ដំណាំកៅស៊ូ ៕ដោយឡែក ក្នុងការលើកកម្ពស់ក្នុងវិស័យកសិកម្មនេះ យើងបានរៀបចំចងក្រងជាបណ្ដុំអាជីវកម្មដំណាំនានា ដូចជាដំឡូងមី ត្រសក់ផ្អែមឪឡឹកលឿង ចេកអំបូងលឿងសម្រាប់ផ្គន់ផ្គង់ទីផ្សារក្មុងស្រុក ក៏ដូចជានាំចេញទៅក្រៅប្រទេស។
លោកអភិបាលនៃគណៈអភិបាល បានបន្តទៀតថាៈធនធានទឹក និងឧត្តុនិយមជាសេនាធិការដ៍បុិនប្រសប់ បានធ្វើអោយខេត្តឧត្តរមានជ័យទទួលបានប្រព័ន្ធធារាសាស្រ្តធំៗចំនួន២ គីទំនប់ស្ទឹងស្រែងមួយ និងស្ទឹង ស្រែងពី ដែលអាចស្តុបទឹកបានប្រមាណជាង ២១១លានម៉ែត្រគូប និងមានវិសាលភាពគ្របដណ្ដប់បានចំនួន ២ខេត្ត ផ្សេងទៀតគឺខេត្តសៀមរាប បន្ទាយមានជ័័យវិស័យអប់រំ ខេត្តឧត្តរមានជ័យទទួលបានសន្តិភាពពេញលេញអភិវឌ្ឍធនធានមនុស្ស ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ ជាទីបំផុតដោយបានសាងសង់ វិទ្យាល័យចំនួន ៩សាលា អនុវិទ្យាល័យចំនួន ៣០សាលា បឋមសិក្សាចំនួន ២១៩សាលា សាលាបណ្ដុះបណ្ដាល បច្ចេកទេសចំនួន២ លើផ្នែកភាសារ និងជំនាញវិជ្ជាជីវៈផងដែរ។
ការងារសុខាភិបាល ៖មានការគិតគូរខ្ពស់ពីសុខមាលភាពរបស់ប្រជាពលរដ្ឋ បានបង្កើនមន្ទីរពេទ្យបង្អែកចំនួន ២កន្លែង ។ សេវាអគ្គីសនីចំនួន១០ ក្រុមហ៊ុន ៤ និងសេវាករ ៦ សំរាប់ផ្តត់ផ្គង់បណ្ដាញអគ្គីសនីក្នុងខេត្ត ការងារទឹកស្អាត ផ្គត់ផ្គង់ទឹកស្អាតបាន៣៤ ភូមិលើ ៣០៨ភូមិ និងបង្កើនការផ្គត់ផ្គង់បន្ថែមជាបន្តបន្ទាប់ទៀត។
ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ភូមិ ឃុំ មានសុវត្តិភាពល្អ ទទួលបានជោគជ័យ ដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕
មានសុខសន្តិភាព ទើបមានការរីកចំរើនគ្រប់វិស័យ អគុណសន្តិភាព។