សន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រីស្ដីអំពី(ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តសៀមរាប)នៅថ្ងៃ ពុធទី ៨កើត ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព-ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២៣ វេលាម៉ោង ៩-៣០ នាទីព្រឹក នៅសាលសេរីភាពជាន់ផ្ទាល់ដី៕
លោកអភិបាលនៃគណៈអភិបាល ទៀ សីហា បានមានប្រសាសន៍ថាៈ មានកំរោងក៏សាងប្រទេសយើងជាច្រើនកន្លែង ដែលមានថវិការ ១៥៣លានដុល្លាដែលជាអំណោយរបស់សម្ដរចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។ភ្ញៀវទេសចរបានកើនឡើងក្រោយពីវិបត្តកោវិត១៩មក កសាងផ្លូវ រៀបចំរចនាសម្ព័ន្ធនៅក្នុងក្រុងសៀមរាបយើងនេះ កសាងសំណង់ធារាសាស្ត្រ ទំនប់ ទឹកស្អាត ដល់ប្រជាពលរដ្ឋ ផ្ដល់បណ្ដាញទឹកស្អាត ហើយបានធ្វើបង្គន់អនាម័យជូនប្រជាពលរដ្ឋ បណ្ដាញអគ្គីសនីចែកចាយបានជាច្រើន កំរៅងសាងសង់ មណ្ឌលសុខភាព ហើយនិងការផ្លាស់ប្តូរលំនៅដ្ឋានប្រជាពលរដ្ឋស្ម័គ្រចិត្តទទួលយកដោយពេញចិត្តផងដែរ កសាងសាលា មត្តេយ្យ បឋមសិក្សា ឯកជននិងរបស់រដ្ឋ កើនឡើងជាច្រើន។កសិកម្មដំណាំស្រូវ កើនឡើង ៧០% ផ្សាភ្ជាប់វិស័យទេសចរណ៍ កសិកម្ម ទប់ស្កាត់កូវិត១៩បានទាន់ពេលវេលា ទើបវិស័យ ទេសចរណ៍ វិស័យ កសិកម្មរបស់យើងងើបឡើងវិញបាន ៥០%ភាគ។
លោកអភិបាលនៃគណៈអភិបាល ឯកឧត្តម ទៀ សីហា បានបន្តទៀតថា លោកនឹងខិតខំប្រឹងប្រែងដើម្បីបំរើប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរបន្តទៅទៀត លោកអភិបាលក្រុងដែលបានធ្វើការអភិវឌ្ឍន៍ក្រុង កសាងនិងរៀបចំក្នុងក្រុងសៀមរាបអោយបានកាន់តែប្រសើរឡើងថែមទៀត។
ព្រឹត្តិការណ៍សំខាន់ក្នុងក្រុងសៀមរាបរបស់យើងនេះ មានរៀបចំពិធីសង្រ្កាន្ត ដែលរៀបចំដោយ ឯកឧត្តម ហ៊ុន ម៉ានី នៅពេលចូលឆ្នាំខ្មែរប្រពៃណីជាតិរបស់យើងខាងមុខនេះ ។ផ្នែកសន្តិសុខសង្គម បំរើជូនភ្ញៀវទេសចរ និង ប្រជាពលរដ្ឋបានល្អប្រសើរ ជួយដោះស្រាយភូមិ ឃុំមាន សុវត្ថិភាព ។