រដ្ឋសភាបើកសម័យប្រជុំលើកទី៩ នាព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ នេះ សម្តេចអគ្គមហាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

រដ្ឋសភាបើកសម័យប្រជុំលើកទី៩ នាព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ នេះ សម្តេចអគ្គមហាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់

 រដ្ឋសភាបើកសម័យប្រ

ជុំ លើកទី៩ នីតិកាលទី៦ នាព្រឹកថ្ងៃទី៣០ មីនានេះសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ១០៥រូប។


របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ មានចំនួន ៣ គឺ៖
១- ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦។
២- របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៨ និងលើកទី៩ នីតិកាលទី៦។
៣- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕





Previous Post Next Post