លោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិសែនជ៏យ បានចុះជួយរកដំណោះស្រាយជូនបងប្អូនកម្មករកម្មការនីរោងចក្រមួយកន្លែង ដែលមានឈ្មោះថា រោងចក្រឯករាជ្យ ស្ថិតនៅសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ ដោយមានការបើកប្រាក់ខែជូនកម្មករយឺតយ៉ាវ ក្នុងរដូវចូលឆ្នាំខ្មែរប្រពៃណីជាតិយើងនេះ ហើយកម្មករោងចក្រនេះក៏មានការតវ៉ា។ ក្រោយពីលោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកំលាំងចុះជួយរកដំណោះស្រាយជូនដល់បងប្អូនកម្មករកម្មការរនីបានសំរេចជោគជ័យជាស្ថាពរ នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣យើងនេះ ហើយបងប្អូនកម្មករ កម្មការនី មានការសប្បាយរីករាយយ៉ាងខ្លាំង សូមថ្លែងអំណរគុណដល់លោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ក៏សូមជូនពរលោកក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនេះ បានសម្រេចជោគជ័យគ្រប់ភារកិច្ច មានសុខភាពល្អ កំលាំងកាយមាំមួន ។ លោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិសែន ក៍បានជូនពរដល់ កម្មករ កម្មការនី ទៅលេងផ្ទះសុខសប្បាយតាមផ្លូវ ជួបជុំពុកម៉ែបងប្អូននៅរដូវចូលឆ្នាំប្រពៃណៃខ្មែយើងនេះ សូមអោយបានសុខចំរើនទាំងអស់គ្នាផងដែរ។