ថ្នាក់ដឹកនាំខេត្តបាត់ដំបងបានរៀបចំវិធីក្រុងពាលី នៅបរិវេណលោកតាដំបងក្រញូង
ភ្នំពេញ÷ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងបងប្អូនមន្រ្តីរាជការជុំវិញខេត្ត នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ ២០២៣ បានអញ្ជើញចូលរួមពិធីក្រុងពាលីនៅបរិវេណលោកតាដំបងក្រញូងដើម្បីសុំសេចក្តីសុខសប្បាយនិងសុវត្ថិភាពនាឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។