នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញចូលរួមពិធីសូត្រមន្ត បង្សុកូល រាប់បាត្យ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខ័ន្ធ លោកឪពុក នេត ម៉ិច និងអ្នកម្តាយ ខៀវ ម៉ន
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ហ៊ុន គឹមឡេង ព្រមទាំងបុត្រី រួមនិងបងប្អូនក្រុមគ្រួសារ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ញាតិមិត្តជិតឆ្ញាយជាច្រើនរូបទៀត នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីសូត្រមន្ត បង្សុកូល រាប់បាត្យ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខ័ន្ធ លោកឪពុក នេត ម៉ិច និងអ្នកម្តាយ ខៀវ ម៉ន ព្រមទាំងញាតិសន្តានទាំង៧ និងនាយ នាយរង ពលនគរបាល នៅភូមិថ្មី ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ បម្រើផលប្រយោជន៍ប្រជាជនឲ្យទទួលបាននូវចំណែកបុណ្យកុសលដែលកូនចៅឧទ្ទិសជូននាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ គ.ស ២០២៣ តាមប្រពៃណី ព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ខ្មែរ ៕