សមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ ធ្វើពិធីសំណេះសំណាលសមាជិករបស់ខ្លួនចំនួន ២០ អង្គភាព ពិធីនេះធ្វើនៅភោជនីយដ្ឋាន BP Premium coffee ដែលមានទីតាំងជិត
បឹងកេងកង ជាប់ក្រសួងផែនការ។រាជធានីភ្នំពេញ÷យោងលិខិតលេខ ០៩៨/២៣ស ជ ណ ចុះថ្ងៃទី ១៧ ខែ មេសា ឆ្នាំ២០២៣
នៅក្នុងពិធីនោះដែរមានគណៈធិបត្តី ចូលរួមមាន ឯកឧត្តម យែម ណយ ទីព្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានជាប្រធានកិត្តិយសរបស់សមាគមផងដែរ ប្រធានសមាគមលោក ថាន់ ចាន់ណា លោក ផន រម្យនា អគ្គលេខាធិការសមាគម និងសមាជិកសមាជិកាប្រមាណ ២០ អង្គភាព ។
លោក ផន រម្យនា ឡើងធ្វើបទបង្ហាញអំពីគោលដៅធំៗ ចំនួន ៤ និងទស្សនៈវិស័យរបស់សមាគម
លោក ថាន់ ចាន់ណា ឡើងធ្វើបទបង្ហាញ អំពីអត្ថប្រយោជន៍ការចូលជាសមាជិករបស់សមាគម និង ប៉ូលសេដ្ឋកិច្ចទាំង ៤ ចំណោទបញ្ហានានា ដំណោះស្រាយ វិធីការពារខ្លួនជាដើម។ល។
លោកបណ្ឌិត តេង ប៊ុនថុន ប្រធានក្រុមប្រឹក្សាភិបាល ឡើយចែករំលែកអំពីយុទ្ធសាស្ត្រ ប៉ូលសេដ្ឋកិច្ចទាំង ៤ របស់សមាគមដើម្បីអោយសមាជិករបស់ខ្លួនយល់ដឹង ទទួលបានបទពិសោធន៍ ចេះធ្វើសេដ្ឋកិច្ចសម័យថ្មី ថ្លៃថ្នូរ ដោយអោយគេគោរពស្រឡាញ់ សហការចូលរួមជាមួយបងប្អូនអ្នកសារព័ត៌មានយើង ដោយប្រើយុទ្ធសាស្ត្រឈ្នះៗ ក្រុមហ៊ុនរកស៊ីទទួលបានការគាំទ្រ ទទួលបានការជួយជ្រោមជ្រែង និងការរីកចំរើនផងដែរ យើងជួយដល់ក្រុមហ៊ុន ៣ ចុះណុច ជួយផ្លូវច្បាប់ ជួយការពារ ជួយដោះស្រាយពេលមានបញ្ហានានា យើងនិងទទួលបានការជួយឧបត្ថម្ភពីក្រុមហ៊ុនមកវិញ។
សូមរំលឹកផងដែរថា ÷ សមាគមមួយនេះដឹកនាំដោយលោក ថាន់ ចាន់ណា ប្រធានសមាគម រួមទាំងសមាជិកសមាជិកាទទួលបានការអនុញ្ញាតិដ៍ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អោយចូលជួបសំដែងការគួរសម និងសុំមតិដឹកនាំសមាគម ព្រមទាំងមានសម្ភារៈមនុស្សធម៌មួយចំនួនជូនដល់ឯកឧត្តមរដ្ឋមន្ត្រីមានដូចជា អង្គរចំនួន ៤ តោន ទឹកត្រី ១០០យួនិងទឹកសុីអុីវ១០០ យួ ដើម្បីចូលរួមកិច្ចការមនុស្សធម៌ផងដែរ។