អភិបាលខេត្តកែបនាំអំណោយកាកបាទក្រហមកម្ពុជា ចែកជូនដល់ស្រ្តីមានផ្ទៃពោះចំនួន ២៦ គ្រួសារនៅមន្ទីរពេទ្យបង្អែកខេត្ត
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

អភិបាលខេត្តកែបនាំអំណោយកាកបាទក្រហមកម្ពុជា ចែកជូនដល់ស្រ្តីមានផ្ទៃពោះចំនួន ២៦ គ្រួសារនៅមន្ទីរពេទ្យបង្អែកខេត្ត

 អភិបាលខេត្តកែបនាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនដល់ស្ត្រីមានផ្ទៃពោះចំនួន ២៦គ្រួសារនៅមន្ទីរពេទ្យបង្អែកខេត្ត


ខេត្តកែប៖ រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣   ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ  ស  ម៉ាលីដា  អនុប្រធាន កិត្តិយស កាកបាទក្រហម កម្ពុជាខេត្តរួមដំណើរជាមួយដោយ  ថ្នាក់ដឹកនាំ  សមាជិក សមាជិកាសាខាកាកបាទក្រហម ខេត្ត  ក្រុង  ស្រុក  និងមន្ត្រី ពាក់ព័ន្ធ  បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយកាកបាទក្រហមកម្ពុជា ជូនដល់ស្ត្រីមានផ្ទៃពោះ សរុបចំនួន ២៦គ្រួសារ នៅមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតនៅ ភូមិកែប សង្កាត់កែប ក្រុងកែប ។
    ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនរើសអើងប្រកាន់វណ្ណៈជាតិសាសន៍ពណ៌សម្បុរ និន្នាការនយោបាយ  និងមិនទុកឱ្យប្រជាពលរដ្ឋណាអត់អាហារឡើយ។
   លើសពីនេះ ឯកឧត្តមអភិបាល  ក៏បានអំពាវនាវ ដល់បងប្អូនស្ត្រីមានផ្ទៃពោះទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ការពារសុខភាពឱ្យបានល្អ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមទៅពិនិត្យផ្ទៃពោះជារៀងរាល់ខែ នៅតាមមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់បងប្អូន។ 
   សូមបញ្ជាក់ថា  អំណោយឧបត្ថម្ភដែលបានផ្ដល់ជូនបងប្អូនស្ត្រីមានផ្ទៃពោះនាពេលនោះរួមមាន  ក្នុងម្នាក់ៗទទួលបាន ម្សៅទឹកដោះគោ Aspus ១កំប៉ុង សារ៉ុង១ និងថវិកា ៥០,០០០រៀល  ផងដែ






Previous Post Next Post