អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តស្ទឹងត្រែង” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ័ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្រ្ដី សាលសេរីភាព ជាន់ផ្ទាល់ដី។
ឯកឧត្តម ស្វាយ សំអ៊ាង និងឯកឧត្ដម ឈាង ឡាក់ ដឹកនាំគណៈប្រតិភូខេត្តស្ទឹងត្រែងអញ្ចើញចូលរួមសន្និសីទសារព័ត៍មាន ឯកឧត្តមបានមានប្រសាសន៍ថា : ខេត្តស្ទឹងត្រែងមានដំណាំកៅស៊ូ ស្វាយចន្ទី ស្វាយកែវ បានផលគួរជាទីកត់សំគាល់ ដំណាំកសិកម្ម កសិឧស្សាហកម្ម ដំណាំរួមផ្សំ និងនេសាទជាដើម ក្រៅពីវិស័យកសិកម្ម មានវិស័យពាណិជ្ជ ឧស្សាហកម្ម សិប្បកម្ម បុគ្គលគ្រឹះស្ថាន អង្គរភាគផ្នែកឯកជន និងមន្ត្រីរាជការសាធារណៈ ។ខេត្តស្ទឹងត្រែងសំបូរបែប ធនធានធម្មជាតិ ប្រភពទឹកប្រាស់និងធ្វើកសិកម្ម ជាមូលដ្ឋានតំបន់អេកូទេសចរណ៍ ទីជម្រកសម្រាប់ពងរបស់ពពួកត្រីពូជ ជាខេត្តតំបន់ខ្ពង់រាប មានព្រៃភ្នំ ទន្លេ ស្ទឹង បឹងបួរ អូរនិងដីកោះ ជាច្រើនកន្លែងដោយបានកំណត់ជាបណ្ដុំនៃប្រព័ន្ធអេកូឡូហ្យុី ជីវៈចម្រុះ និងមានតំបន់ការពារធម្មជាតិជាច្រើនកន្លែង។
កសាងផ្លូវថ្មី ផ្ដល់ប័ណ្ណ ប ស ស ជូនមន្ត្រីរាជការ អតីតយុទ្ធជន ភូមិ ឃុំមានសុវត្ថិភាព មានការរីកចម្រើនគ្រប់វិស័យ ។
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចង្អោរបង្ហាញតម្រង់ទិសដឹកនាំរបស់សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការរួមចំណែកអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ អគុណសន្តិភាព