សម្ដេចតេជោហ៊ុនសែន ÷ការមិនយកលុយពីគណៈប្រតិភូកីឡាសុីហ្គេមនិងធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្រើន
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

សម្ដេចតេជោហ៊ុនសែន ÷ការមិនយកលុយពីគណៈប្រតិភូកីឡាសុីហ្គេមនិងធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្រើន

 សម្តេចតេជោហ៊ុនសែន៖ ការមិនយកលុយពីគណៈប្រតិភូកីឡាស៊ីហ្គេមនឹងធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្រើន

………………………………………………
ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការមិនយកលុយពីគណៈប្រតិភូកីឡាស៊ីហ្គេម នឹងធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្រើន ដោយសម្តេចសង្ឃឹមជឿជាក់ថា នឹងទទួលបានផ្តល់ផលប្រយោជន៍នៅថ្ងៃក្រោយវិញ។ 
ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ថា ទោះបីកម្ពុជាយកលុយពីគណៈប្រតិភូកីឡាស៊ីហ្គេម ក៏មិនធ្វើឱ្យកម្ពុជាក្លាយជាអ្នកមាននោះដែរ។
សំឡេង៖ « អ្នកខ្លះទិទានថាយើងនេះ អតលុយប្រជាជនរកលុយមិនបាន បែជាអតរាប់រកលុយគេ ។ អ្នកឯងគិតតាមអ្នកឯងនៅក្រៅប្រទេសចុះ ! ប៉ុន្តែខ្ញុំគិតតាមបែបខ្ញុំ ! នៅសល់តែ១០ថ្ងៃទៀត (គិតត្រឹមថ្ងៃទី២៥ ខែមេសានេះ)ស៊ីហ្គេមនឹងចាប់ផ្តើមហើយ។លើកនេះFreeទាំងអស់ចាំមើលផលប្រយោជន៍ដែលកម្ពុជានឹងត្រូវចំណាយថវិកាប្រមាណជិត៧លានដុល្លារបន្ថែមដើម្បីផ្គត់ផ្គង់ឱ្យកីឡាករកីឡាការិនី គ្រូបង្វឹកប្រទេសក្រៅមកលេខនៅស្រុកខ្មែរ។ បើយើងប្រមូលក៏វាអតក្លាយជាអ្នកមានទេ ។ បើយើងអតប្រមូលយើងបើកឱ្យមនុស្សច្រើនណាស់ចូលមកស្រុកខ្មែរ ។ ហើយថ្ងៃក្រោយខ្ញុំមានជំនឿថា ប្រទេសដៃគូមួយចំនួនក្នុងក្របខណ្ឌអាស៊ានរបស់យើង គេនឹងអាចផ្តល់នូវភាពបដិការ។ ខ្ញុំជឿយ៉ាងដូច្នេះ ។ រង់ចាំកាប់ពូថៅមើលទៅ! លើកលែងតែប្រទេសអតចិត្ត ។ តាមគោលការណ៍យើងត្រូវបង់ឱ្យគេហាសិបហាសិប និយាយអ៊ីចឹងមិនមែនគេត្រូវតែបង់ទេ ។ ហើយកម្ពុជាអតទាមទារវិញទេ ប៉ុន្តែបើអ្នកឯងឱ្យខ្ញុំយក »។
សម្តេចតេជោបន្តថា ដើម្បីសម្រួលមិនយកថ្លៃហូបចុក ស្នាក់នៅ និងធ្វើដំណើរ ក្នុងម្នាក់៥០ដុល្លារក្នុងមួយថ្ងៃ សម្តេច ហ៊ុន សែន បានប្រកាសបន្ថែមទឹកប្រាក់ប្រមាណ៧លានដុល្លារបន្ថែមទៀត ខណៈពីដើមឡើយគម្រោងចំណាយរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មានចំនួន១២៤លានដុល្លារប៉ុណ្ណោះ  ដូច្នេះបើបន្ថែមប្រមាណ៧លានដុល្លារទៀត គឺកើនដល់១៣១លានដុល្លារ លើការចំណាយសរុប។
     កាលពីពេលថ្មីៗនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC) លើកឡើងថា ម្ចាស់ផ្ទះកម្ពុជា នឹងរៀបចំស៊ីហ្គេមឱ្យមានភាពអស្ចារ្យ និងមានលក្ខណៈស្ដង់ដារដូចកីឡាអូឡាំពិក។ សារពិសេសៗរបស់ប្រមុខថ្នាក់ដឹកនាំប្រទេស ប្រតិភូស៊ីហ្គេមក្នុងតំបន់អាស៊ានបានប្រសិទ្ធនាមស៊ីហ្គេមនៅកម្ពុជាថា«Free Game» ដែលចង់បញ្ជាក់ពីសមានចិត្តរបស់ម្ចាស់ផ្ទះ «ប្រទេសតូច បេះដូងធំ» ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រកាសបើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាព សម្តេច អគ្គមហាសេនាបត្តីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Previous Post Next Post