កាន់តែច្បាស់ហើយ តាមការពិតស្ត្រីជើងខ្លាំង ប្រាក់ សុភា ដែលតាំងខ្លួនឯងជាតំណាងប្រជាពលរដ្ឋ ប្រចាំផ្លូវ១៥១ តំបន់បឹងតាមោក សង្កាត់សំរោង ខណ្ឌព្រែកព្នៅ គឺជាបុគ្គលក្លែងបន្លំទេ ថែមទាំងរស់នៅខុសច្បាប់ រំលោភលើអនុក្រិតរបស់រាជរដ្ឋាភិបាល លេខ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៦ ថែមទៀតផង។
តើស្ត្រីជើងខ្លាំង ប្រាក់ សុភា ជាបុគ្គលមានស្រុកកំណើតមកពីកន្លែងណា បានជាហ៊ានមកទិញ ដីខុសច្បាប់តាមចិញ្ចើមផ្លូវ១៥១ តំបន់បឹងតាមោក?ហើយតាំងខ្លួនឯងជាតំណាងប្រជាពលរដ្ឋ ដោយគ្មានស្នាមមេដៃទទួលស្គាល់ ពីបងប្អូនប្រជាពលរដ្ឋនិងអជ្ញាធរផងនោះ។
….បើតាមការអះអាងរបស់ លោកស្រី ផន សុខខុម ដែលជាប្រធានសហគមន៍នៅតំបន់បឹងតាមោក ដែលបានទទួលការពេញចិត្តបោះឆ្នោតជូនពីសំណាក់បងប្អូនប្រជាពលរដ្ឋថែមទាំងមានការទទួលពីសាលារាជធានីភ្នំពេញ លោកស្រីក៏បានអះអាងថាបាន ស្គាល់ស្ត្រីជើងខ្លាំង ប្រាក់ សុភា នេះគឺគាត់បានមករស់នៅទីតាំងកន្លែងនេះ ប្រហែលជាឆ្នាំ២០១៦/២០១៧ គឺក្រោយពេលចេញអនុក្រិតរបស់រាជរដ្ឋាភិបាល ដោយបានទិញដីរបស់គេទាំងខុសច្បាប់រស់នៅតាមចិញ្ចើមផ្លូវ ដែលអជ្ញាបានហាមឃាត់ ដើម្បីពង្រីកផ្លូវ។
ក្រោយពីបានរស់នៅក្នុងតំបន់នោះ ស្ត្រីជើងខ្លាំងម្នាក់នេះ ក៏បានវាតទីយកដីសម្បត្តិសាធារណះធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន និងតែងតែបង្កភាពចលាចលញុះញុង បងប្អូនប្រជាពលរដ្ឋដល់អជ្ញាធរមានដូចជា។
១:ធ្វើបាតុកម្មទាមទារបង្ខំអោយអជ្ញាធរធ្វើបណ្ណ័កម្មសិទ្ធប្រើប្រាស់ជូនពួកគាត់ ទាំងដឹងថាដីទាំងអស់នោះបានកាត់ចូលអនុក្រឹតរបស់រាជរដ្ឋាភិបាលរួចទៅហើយ។
២:បរិហាកេរ្តិ៍អជ្ញាធរមូលដ្ឋានជាសារធារណៈ លើប្រពន្ធ័ផ្សព្វផ្សាយ សង្គមនានាដោយអោយ អង្គការមណ្ឌលពត៌មានស្ត្រីកម្ពុជា នៅពត៌មានមិនពិត លើការសង់ផ្ទះរបស់លោក លី សម្បត្តិ ប៉ុន្តែតាមការពិតនោះលោក លី សម្បត្តិ បានលក់ដីទីតាំងខាងលើនោះតាំងពីឆ្នាំ២០១៨មកម្ល៉េះ ចំពោះការសាងសង់ សំណង់ថ្មីនេះ គឺជារបស់ ផល ផាន់រ៉ា ទេ។
៣:កែនបងប្អូនប្រជាពលរដ្ឋមករារាំង អជ្ញាធរដែលចុះរើសំណង់ខុសច្បាប់ ។ល។
តើរាជរដ្ឋាភិបាល សាលាក្រុងភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌព្រែកព្នៅ មានវិធានការយ៉ាងណាបន្តទៀតចំពោះស្ត្រីជើងខ្លាំងម្នាក់នេះ ក្នុងការរារាំងដល់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ។