មាន់ជល់អនឡាញស្ថិតក្នងភូមិអន្លង់តាសេក .ឃុំ ព្រែកអំពិល .ស្រុកស្អាង .ខេត្តកណ្តាល
ទីតាំងល្បែងស៊ីសង មាន់ជល់ តាមប្រព័ន្ធអនឡាញ កំពុងបើកដំណើរការ យ៉ាងរលូន តាមបណ្ដាលភូមិមួយចំនួនស្រុកស្អាង ដូចជាភូមិកូនជ្រែ និង ភូមិអន្លង់តាសេក ក្នុងឃុំព្រែកអំបិល,ស្រុកស្អាង ខេត្តកណ្តាល ដំណើការយ៉ាងរលូន សមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងាមស្ងាត់ មិនចុះបង្ក្រាបឡើយ។
ប្រជាពលរដ្ឋលើកឡើងថា៖ទីតាំងបើកភ្នាល់ជល់មាន់ និងអាប៉ោងតាមប្រព័ន្ធអនឡាញទាំងនេះធ្លាប់ធ្វើកិច្ចសន្យាម្តងរួចមកហើយក្រោយពីប្រមុខ រាជរដ្ឋាភិបាល ប្រកាសឲ្យបិទល្បែងស៊ីសង ទូទាំងប្រទេស ទោះមានអាជ្ញាប័ណ្ណឬមិនមាន អាជ្ញាប័ណ្ណក៏ដោយ នៅពេលថ្មីៗនេះគេសង្កេតឃើញថា ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញចាប់ផ្តើមបើកលេងយ៉ាងកក្រើកឡើងវិញហើយនៅក្នុងស្រុកស្អាង។ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន តាមបណ្ដាលភូមិទាំងនេះហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈទើប បើកភ្លើងខៀវឲ្យម្ចាស់ទីតាំងទាំងនេះបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។
ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខទុកនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថា បើទីកន្លែងណាមានបើកល្បែងស៊ីសង ទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគាស់ផ្ទះ ជាពិសេសអំពើហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខាន ព្រោះថាទីតាំងទាំងនោះគឺសម្បូរទៅដោយក្មេងៗចាស់ៗអ្នកក្រនិងអ្នកមានលុយរាប់លានចូលទៅលេងជាប្រចាំរាល់ថ្ងៃ។
ជុំវិញពាក់ព័ន្ធល្បែងសុីសងខាងលើ៖លោកអធិការនគរបាលស្រុកស្អាង គួរតែចាត់ កម្លាំងក្រោមឱវាទចុះមកស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខាងលើនេះផង មិនគួរណាមើលរំលងទេ!!ចៀសវាងមានការរិះគន់ពីបង ប្អូនប្រជាពរដ្ឋនិងមហាជន ដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកភ្លើងខៀវឲ្យមានបទល្មើសក្នុងមូលដ្ឋានហើយមិនហ៊ានបង្ក្រាប?
ប្រជាពលរដ្ឋសង្ឃឹមថា៖លោកស្នងការដ្ឋាននគរបាលខេត្តកណ្តាល គួរតែយកចិត្តទុក្ខដាក់ចាត់កម្លាំងជំនាញនៃស្នងការនគរបាលចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើទាំងនេះផង!ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង និងរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យ មា នប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសកណីអំពើចោរកម្មផ្សេងៗ។ (អគុណសន្តិភាព )
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ០១៦ ៧៥៧ ៩៣៣ ០៨៩ ៧៧៣ ៣៧៣