អនុវត្តន៍តាមសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជានិងតបតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
នាវេលាម៉ោង5:30ទៀបភ្លឺថ្ងៃទី១២ខែសីហាឆ្នាំ២០២៣
លោក ទិត្យ វុទ្ធី ប្រធានគណៈកម្មការផ្សារ ដើមគ បានដឹកនាំបងៗសណ្តាប់ធ្នាប់ផ្សារចុះផ្សព្វផ្សាយ
ពន្យល់អំពីការស្កេនQR កូដដើម្បីភ្ជាប់ telegram ជាមួយថ្នាក់ដឹកនាំសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលក្លាយជានាយករដ្ឋមន្ត្រីថ្មីនាពេលខាងមុខនេះ ដើម្បីទទួលបានដំណឹងពត៌មានថ្មីៗ ស្តីអំពីសកម្មភាពរបស់ថ្នាក់ដឹកនាំក្នុងកិច្ចខិតខំបំរើបងប្អូនប្រជាពលរដ្ឋនិង ក្នុងការកសាងប្រទេសជាតិអភិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់។
យោងតាមការរៀបរាប់របស់បងប្អូនអាជីវករដែលលក់ដូរនៅក្នុងផ្សារ ដើម គ ពួកគាត់មានការសប្បាយរីករាយជាខ្លាំងដែលបានទទួលពត៌មានថ្មីៗពីថ្នាក់ដឹកនាំ និងសុំចូលរួមគាំទ្រជានិច្ចជាមួយរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិយើងអោយបានជឿនលឿនទៅមុខ។បន្ទាប់ពីចុះផ្សព្វផ្សាយក្នុងការស្កេនQRកូតរួចមក លោកទិត្យ វុទ្ធី ក៏បានបញ្ជានិងដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ បោសសំអាតកាយសំរាម តាមផ្លូវសំខាន់ៗមានដូចជា មហាវិថីមៅសិនទុង មហាវិថីមុនីរ៉េត និងផ្លូវ៣៣៦ ដើម្បីអោយមានសោភណ័ភាពស្រស់ស្អាត។ លោកក៏បានសំណូមពរដល់បងប្អូនអាជីវករទាំងអស់ មេត្តាជួយថែរក្សាសំអាតអនាមយ័ វិចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវ ជាពិសេសសុំស្តាប់ការណែនាំរបស់កម្លាំងសណ្តាប់ធ្នាប់របស់គាត់ ក្នុងការលក់ដូរ ដើម្បីអោយមានរបៀបរាបរយនិងមានសោភណ័ភាពល្អទាំងអស់គ្នា។
ដោយ គឹម កាណេត និពន្ធនាយករង GBN tv online
ទំនាក់ទំនងផ្សាយពានិជ្ជកម្មលេខ 089 773 373 .016 757 933