សេចក្តីជូនដំណឹង ៖
សមាគមសារព័ត៌មានសុក្រឹត្យ(ស.ស.ក) មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់បងប្អូន ប្រជាពលរដ្ឋ ខ្មែរទូទាំងប្រទេស ដែលរស់នៅ ក្នុងប្រទេស និងក្រៅប្រទេសក្តី ជាពិសេស សប្បុរសធម៌នានា មេត្តាជ្រាបថា៖ សមាគមសារព័ត៌មានសុក្រឹត និងធ្វើដំណើរនៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីនាំយក គ្រឿង ឧបភោគ បរិភោគ និងសម្ភារៈ ផ្សេងៗមួយចំនួន របស់សមាគម និង សហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជា ព្រមទាំងកម្មករកម្មការិនី សប្បុរសជន នានា ដែលរស់នៅសហរដ្ឋអាមេរិក និងប្រជាពលរដ្ឋក្នុងប្រទេស យកទៅជូន បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជំលៀសខ្លួន ពីតំបន់ ប្រយុទ្ធ នៃការឈ្លានពានរបស់ប្រទេសសៀម នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ទៅរកទីទួលកន្លែងមានសុវត្ថិភាព
អាស្រ័យដូចបានជម្រាបជូនខាងលើ បើបងប្អូន សប្បុរសជន សប្បុរសធម៌ នានា មានសទ្ធាជ្រះថ្លា ចង់ចូលរួម ជាមួយនឹងសមាគម អាចទំនាក់ទំនងលេខទូរសព្ទនៅខាងក្រោម ឬក៏ឧបត្ថម្ភតាមរយៈ កុងធនាគារ របស់សមាគម៕សូមអរគុណ
លេខទំនាក់ទំនង៖077541111/0966432222/0976443333