ព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី សព្វព្រះហឫទ័យ ប្រោសប្រទានគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ ដល់ ឯកឧត្តម សួន សុខឌឿន
ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី សព្វព្រះហឫទ័យ ប្រោសប្រទានគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ជូន ឯកឧត្តម សួន សុខឌឿន អនុប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានទទួលនូវ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ផងដែរ
តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា🎉🙏
ការប្រោសប្រទានគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់នេះ បានបង្ហាញពីស្មារតី ដ៏ផូរផង់ ជាគំរូសម្រាប់ក្មេងជំនាន់ក្រោយ មានឆន្ទៈមុះមុត លះបង់កម្លាំងកាយចិត្ត ចូលរួមចំណែកការងារមនុស្សធម៍ ដើម្បីបុព្វហេតុ បម្រើសង្គមជាតិ ជាមួយរាជរដ្ឋាភិបាលដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សូមប្រសិទ្ធិពរជ័យ បវរសួស្តី មហាប្រសើរ ជូនចំពោះ ឯកឧត្តម សួន សុខឌឿន ព្រមទាំងបានសមប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕