លោកសក់ ចន្ទកញ្ញារិទ្ធអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជយ័ បានអញ្ជើញជាអធិបតីភាពចូលរួមពិធី បើកការដ្ឋានសាងសង់ ផ្លូវបេតុង អាមេ ស្ថិតក្នុងភូមិចំការឪឡឹក១ ភូមិតាងួន២ ខណ្ឌពោធិ៍សែនជ័យរាជធានី
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

លោកសក់ ចន្ទកញ្ញារិទ្ធអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជយ័ បានអញ្ជើញជាអធិបតីភាពចូលរួមពិធី បើកការដ្ឋានសាងសង់ ផ្លូវបេតុង អាមេ ស្ថិតក្នុងភូមិចំការឪឡឹក១ ភូមិតាងួន២ ខណ្ឌពោធិ៍សែនជ័យរាជធានី

 #ក្រោយពីមានការអាក់អានក្នុងការអាក់ខានអភិវឌ្ឍន៍ក្នុងមូលដ្ឋានដោយសារ ការរីករាលដាលនៃជំងឺ Covid 19 ដោយសារខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងចាក់ស្រោចវ៉ាក់សាំងដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនគិតប្រាក់ ទើបធ្វើអោយប្រទេសជាតិ មានការអភិវឌ្ឍន៍គ្រប់ទីកន្លែង ក្រោមស្នាដៃដឹកនាំដ៏ប៉ុ នប្រសប់ ឈ្លាសវ៉ៃរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើការកសាងហេដ្ឋារចនាសម្ធន័នានាទូទាំងរាជធានី ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល លើគម្រោងមូលនិធិ សង្កាត់

នាព្រឹកពុធទី០៧ ខែមិថុនាឆ្នាំ២០២៣

លោក សពោធិ៍សែនជយ័ បានអញ្ជើញជាអធិបតីភាពចូលរួមពិធី បើកការដ្ឋានសាងសង់ក់ ចន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌផ្លូវបេតុង អាមេ ស្ថិតក្នុងភូមិចំការឪឡឹក១ ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែន។ដោយមានការចូលរួមពីសំណាក់លោកស្រី ទៀប វណ្ណរឿង ចៅសង្កាត់កាកាបទី១ លោកប្រធានភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀត
ដោយមាន ទទឹង ៥ម៉ែត្រ បណ្តោយ សរុប៤៦៣ម៉ែត្រឆ្អឹងដែក កំពស់១.៥តឹក ប្រពន្ធ័លូ៣ខ្សែ ៦២០ម៉ែត្រ ដែលប្រើប្រាស់មូលនិធិសង្កាត់ឆ្នាំ២០២៣ សំរាប់បំរើដល់ផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់និងមកទទួលសេវាសាធារណះ នៅក្នុងសាលាខណ្ឌផងដែរ។ សុំគូសបញ្ជាក់ផងដែរថា កន្លងមកជាច្រើនឆ្នាំមកហើយ ពេលដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនោះ មានគ្រលុគ រអិល ពេលមានមេឃភ្លៀងម្តងៗ ធ្វើអោយលិចផ្លូវ ទឹកច្រាលចេញពីប្រពន្ធ័លូ ធ្វើអោយពួកគាត់ពិបាកធ្វើដំណើរជាខ្លាំង។
លោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជយ័ ក៏បានសង្កត់ធ្ងន់ថាក្រុមហ៊ុនដាច់ខាតត្រូវតែធ្វើតាមស្តង់ដាដែលបានកំណត់ដើម្បីអោយបងប្អូនប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង។ជាពិសេសសុំអញ្ជើញចូលរួមទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា

បើតាមការរៀបរាប់របស់បងប្អូនប្រជាពលរដ្ឋពួកគាត់មានការសប្បាយចិត្តជាខ្លាំងដល់លោកអភិបាលខណ្ឌថ្មី លោក សក់ ចន្ទកញ្ញារិទ្ធ ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងអភិវឌ្ឍន៍ទូទាំងមូលដ្ឋាន នៃទឹកដីខណ្ឌពោធិ៍សែនជយ័ បានស្រស់បំព្រងគ្រប់ទីកន្លែង។

ដោយ គឹម កាណេត និពន្ធនាយករងGBN tv online  កែសម្រួលដោយលោកស្រី ជ្រន ធីតា ចាងហ្វាងការផ្សាយ
ទំនាក់ទំនងផ្សាយពានិជ្ជកម្មលេខ 089 773 373,016 757 933










Previous Post Next Post