#មិនសរសើរមិនបានលោកអភិបាលខណ្ឌកំបូល ដែលលោកខិតខំប្រឹងប្រែងក្នុងមូលដ្ឋានរបស់លោក
បន្ទាប់ពីការរីករាលដាលនៃជំងឺ Covid 19ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំសុខសន្តិភាព និងការអភិវឌ្ឍន៍ពេញផ្ទៃប្រទេសនៅព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣
ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង លើកការកសាងរា់គរប់បណ្តាហេដ្ឋរចនាសម្ធន័នានាទូទាំងរាជធានី
@.លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយនឹងមន្រ្តីរដ្ឋបាលខណ្ឌ អាជ្ញាធរសង្កាត់-ភូមិ ចុះពិនិត្យការងារដាក់លូប្រវែង ២៣០ម៉ែត្រ មុខកាត់ ០.៦ម៉ែត្រ ដើម្បីរំដោះទឹកភ្លៀងនារដូវវស្សា ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។នាវេលាថ្ងៃដដែលនេះលោក ឃឹម ស៊ុនសូដា បានចាត់តាំងលោកអភិបាលរងទ្រី ណារ៉េត លោក កាន សុខណាង ចុះបើកការដ្ឋានជួសជុលផ្លូវដាក់ប្រពន្ធ័លូ ដែលស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល។ដោយមាន ទទឹង៧ម៉ែត្រ បណ្តោយជាង៣០០០ម៉ែត្រ ឆ្អឹងដែក កំរ៉ាស់១,៥តឹក បន្ទាប់ពីចុះពិធីបើកការដ្ឋានចប់ភ្លាម លោកទ្រីណារ៉ា ក៏បានដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យមើលក្រុមការងារ តំលើងអំពូល ស ឡា ដែលរដ្ឋបាលខណ្ឌមានគម្រោងដាក់រហូតដល់ជាង៩០០អំពូល ទូទាំងមូលដ្ឋានខណ្ឌកំបូលតែម្តង។
លោកឃឹម ស៊ុនសូដា ក៏បានបញ្ជាក់ផងដែរថារាល់ក្រុមហ៊ុនដែលទទួលការសាងសង់ទាំងអស់ដាច់ខាតត្រូវតែធ្វើតាមស្តង់ដាដែលបានកំណត់ ដើម្បីងាយស្រួលអោយបងប្អូនប្រជាពលរដ្ឋនាក់ធ្វើដំណើរ បានប្រើប្រាស់បានយូរអង្វែង។
ដោយគឹម កាណេត និពន្ធនាយករងGBNtv online កែសម្រួលដោយលោកស្រី ជ្រុន ធីតា ចាងហ្វាងការផ្សាយ
ទំនាក់ទំនងផ្សាយពានិជ្ជកម្មលេខ 089 773 373 016 757 933