លើការកសាងហេដ្ឋារចនាសម្ធន័នានាទូទាំងរាជធានី ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល លើគម្រោងមូលនិធិ សង្កាត់
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

លើការកសាងហេដ្ឋារចនាសម្ធន័នានាទូទាំងរាជធានី ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល លើគម្រោងមូលនិធិ សង្កាត់

 ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តមឃួង ស្រេង អភិបាលភ្នំពេញ លើការកសាងហេដ្ឋារចនាសម្ធន័នានាទូទាំងរាជធានី ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល លើគម្រោងមូលនិធិ សង្កាត់


នាព្រឹកអង្គារទី០៦ខែមិថុនាឆ្នាំ២០២៣

លោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជយ័ បានចាត់តាំងលោកអភិបាលរង យិន គា លោកអភិបាលរង អ៉ិត ជំនិត លោកអភិបាលរង ផាន សុផាត លោកចៅសង្កាត់ចោមចៅទី២ វ៉ា សារ៉ង លោកប្រធានភូមិ បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ចូលរួមពិធី បើកការដ្ឋានសាងសង់ផ្លូវបេតុង អាម៉េ ១ខ្សែ ស្ថិតក្នុងភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែន។
ដោយមាន ទទឹង ៥ម៉ែត្រ បណ្តោយ ១.៦១៦ម៉ែត្រ ឆ្អឹងដែក កំពស់១.៥តឹក ក្រាលថ្មមិច១តឹក ដែលប្រើប្រាស់មូលលិធិសង្កាត់ឆ្នាំ២០២៣ សំរាប់បំរើដល់ផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់និងមកទទួលសេវាសាធារណះ នៅក្នុងសាលាខណ្ឌផងដែរ។ សុំគូសបញ្ជាក់ផងដែរថា កន្លងមកជាច្រើនឆ្នាំមកហើយ ពេលដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនោះ មានគ្រលុគ រអិល ពេលមានមេឃភ្លៀងម្តងៗ ធ្វើអោយលិចផ្លូវ ធ្វើអោយពួកគាត់ពិបាកធ្វើដំណើរជាខ្លាំង។
លោកអភិបាលរង យិន គា ក៏បានសង្កត់ធ្ងន់ថាក្រុមហ៊ុនដាច់ខាតត្រូវតែធ្វើតាមស្តង់ដាដែលបានកំណត់ដើម្បីអោយបងប្អូនប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង។
បើតាមការរៀបរាប់របស់បងប្អូនប្រជាពលរដ្ឋពួកគាត់មានការសប្បាយចិត្តជាខ្លាំងដល់លោកអភិបាលខណ្ឌថ្មី លោក សក់ ចន្ទកញ្ញារិទ្ធ ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងអភិវឌ្ឍន៍ទូទាំងមូលដ្ឋាន នៃទឹកដីខណ្ឌពោធិ៍សែនជយ័ បានស្រស់បំព្រងគ្រប់ទីកន្លែង។

ដោយ គឹម កាណេត និពន្ធនាយករងGBN tv online  កែសម្រួលដោយលោកស្រី ជ្រន ធីតា ចាងហ្វាងការផ្សាយ
ទំនាក់ទំនងផ្សាយពានិជ្ជកម្មលេខ 089 773 373,016 757 933













Previous Post Next Post