ដូចជាណាធិបតេយ្យពេកហើយ ! ហាក់ដូចជាមិនស្តាប់តាមការណែនាំរបស់អជ្ញាធរសោះ ដេញហើយមកវិញដូចវែកចក ថែមទាំងប្រមាថដល់បងៗសណ្តាប់ធ្នាប់ទៀត ពិតជាខ្លាំងមែន!ប្រទេសជាតិកំពង់រៀបចំការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម
ស្ថិតក្រោមការចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលនារសៀលថ្ងៃ ចន្ទទី០៥ខែឧសភាឆ្នាំ២០២៣
លោក កាន សុខណាង ប្រធានសណ្តាប់ធ្នាប់ខណ្ឌកំបូល បានចាត់តាំងលោក ឯម សុធី ប្រធានក្រុមទី២ បានដឹកនាំកងកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសំខាន់មានដូចជា ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវលេខ៤២ ដែលបង្កការរំខានស្ទះចរាចរណ៍ ដល់បងប្អូន កម្មករកម្មាការនី នាក់ធ្វើដំណើរលើដងវិថីទាំងនោះ។
តាមភាពជាក់ស្តែង ក្រោយពីក្រុមសណ្តាប់ធ្នាប់ចុះទៅរៀបចំក៏ប្រទះឃើញមាននាក់ដូរតាម ចិញ្ចើមផ្លូវ លើផ្លូវនាក់ថ្មើរជើង ហាក់ដូចជាធ្វើព្រងើយ មានដូចជាលក់ធូរេន ខ្សែក្រវ៉ាត់ ភេសជ្ជះ។ល។ទើបធ្វើអោយបងៗសណ្តាប់ធ្នាប់ខណ្ឌចេញវិធានការចុះចាប់យកអប់រំតែម្តង។
បើតាមសំដីរបស់នាក់ដូរនៅទីនោះគាត់សារភាពថា ពួកគាត់ត្រូវបងៗសណ្តាប់ធ្នាប់ចុះមកអប់រំ ជាច្រើនលើកច្រើនសារមក ប៉ុន្តែនេះពួកគាត់ភ្លេចខ្លួន ទើបត្រូវអជ្ញាគាត់ចាប់យកខណ្ឌតែម្តង។
ដោយឡែកយោងតាមរៀបរាប់របស់លោក កាន សុខណាង បានអោយដឹងថា សព្វថ្ងៃនេះក្រុមការងារសណ្តាប់ធ្នាប់របស់លោក ចុះរៀបចំអប់រំណែនាំ បោសសំអាត តាមដងវិថីសំខាន់ៗជាប្រចាំ ជារៀងរាល់ថ្ងៃ ចំពោះការចុះអនុវត្តន៍វិធានការចាប់នេះ មកពីបងប្អូនអាជីវករគាត់មិនស្តាប់សោះ ដេញហើយមកវិញដូចវែកចក។ចំពោះសំភារះដែលចាប់បានលោកគ្រាន់តែយកមករក្សាទុក ដើម្បីអប់រំចុះកិច្ចសន្យាបន្ថែមតែប៉ុណ្ណោះ គឺមិនយកប្រាក់ អ្វីឡើយ។
ដោយគឹមកាណេត និពន្ធនាយករង GBNtv online កែសម្រួលដោយ លោកស្រី ជ្រុន ធីតា ចាងហ្វាងការផ្សាយ
ទំនាក់ទំនងផ្សាយពានិជ្ជកម្មលេខ 016 757 933 .089 773 373