ឯឧត្តម ហង្ស វរៈ អញ្ជើញជាប្រធានគណៈអធិបតី ក្នុងពិធីប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណៈបក្សប្រជាជនកម្ពុជា
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

ឯឧត្តម ហង្ស វរៈ អញ្ជើញជាប្រធានគណៈអធិបតី ក្នុងពិធីប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណៈបក្សប្រជាជនកម្ពុជា

 ឯកឧត្តម ហង្ស វរ:  អញ្ចើញជាប្រធានគណ:អធិបតី ក្នុងពិធីប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ                  (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៦ ខែគុម្ភះ ឆ្នាំ២០២៣

ឯកឧត្តម ហង្ស វរ: អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទសំបូរនិងជាប្រធានកិត្តយស ក្រុមការងារគណ:ពង្រឹងមូលដ្ឋានឃុំតាំងក្រសៅ និងអមដំណើរដោយឯកឧត្តម ប៉ុក មករា ឯកឧត្តម ស៊ាន សុីណាត ឯកឧត្តម សួន សុខឌឿន ឯកឧត្តម ចិន សំអូន ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រសៅ បានអញ្ចើញចូលរួម ជាប្រធានគណ:អធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សស្ថិតនៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានការអញ្ចើញចូលរួមពីលោក លោកស្រី ជាប្រធាន អនុប្រធានបក្សឃុំនិងសមាជិកសមាជិការរបស់គណបក្សទូទាំងឃុំតាំងក្រសៅ ប្រមាណជាង ២៥០នាក់។
   ថ្លែងក្នុងពិធីនៃអង្គប្រជុំ លោក អនុប្រធានបក្សឃុំបានឡើងអាននូវខ្លឹមសារទាំងស្រុងស្តីពីលទ្ធផលនៃរបាយការណ៍អនុវត្តកម្មវិធីនយោបាយរបស់គណបក្សពីឆ្នាំ២០១៨ ដល់២០២២ និងភារ:កិច្ចបន្តសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលអាណត្តិទី៧ខាងមុខរបស់គណបក្សជូនគណ:អធិបតីនិងភ្ញៀវកិត្តិយសព្រមទាំងសមាជិក សមាជិការ បានជ្រាប ។
  បន្ទាប់ពីអាននូវខ្លឹមសារចប់ទាំងស្រុង លោកប្រធានគណបក្សឃុំ បានអាននូវសេចក្តីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសជូនអង្គពិធីទាំងមូលបានជ្រាបនិងសំដៅយកឈ្នេះការបោះឆ្នោតជាសកលជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះអោយខានតែបាន។
   ក្នុងឱកាសនៃអង្គប្រជំុ ឯកឧត្តម ហង្ស វរ: ប្រធានកិត្តិយសក្រុមការងារគណ:ពង្រឹងឃុំតាំងក្រសៅបានមានមតិសំណះសំណាលនៅក្នុងអង្គពិធីនិងបានណែនាំដល់ក្រុមការងារចុះជួយមូលដ្ឋាននិងសមាជិកសមាជិការទាំងអស់ត្រូវតែបន្តថែរក្សានិងការពារសន្តិភាព សន្តិសុខសាធារណ: ជូនប្រជាជាតិក្នុងមូលដ្ឋានដើម្បីជាទីកក់ក្តៅរបស់ប្រជាពលរដ្ឋហើយត្រូវបន្តផ្តល់សេវាសាធារណ:ប្រកបដោយតម្លាភាពឆាប់រហស័ប្រសិទ្ធិភាពក្នុងការបម្រើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋប្រកបដោយភាពជឿទុកចិត្តពីម្ចាស់ឆ្នោត។
លើសពីនេះទៀតដែរ ឯកឧត្តមប្រធានក៏បានជម្រុញបន្ថែមទៀតដល់អាជ្ញាធរមូលដ្ឋានត្រូវលើកកំពស់ការសាងសង់ហេដ្ឋារចនាសម្ពន័្ធនានាដើម្បីជាភាពងាយស្រួលបំរើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានងាយស្រួលក្នុងការធ្វើដំណើរ ជួយសម្រួលរាល់ដំណោះស្រាយផ្សេងៗជូនប្រជាពលរដ្ឋ ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន តភ្ជាប់បណ្តាញអគ្គិសនី ទឹកស្អាត បន្តសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ បន្តពង្រឹងគ្រឹះស្ថានសិក្សាសាធារណ:អោយបានជិតប្រជាពលរដ្ឋបំផុត ជំរុញនិងលើកទឹកចិត្តដល់ប្រជាកសិករក្នុងការបង្កបង្កើនផលកសិកម្មនិងយកចិត្តទុកដាក់ក្នុងការផ្គត់់ផ្គង់ប្រពន្ធ័ធារាសាស្រ្តស្រោចស្រប់ ដើម្បីអោយប្រជាកសិករ អាចធ្វើដំណាំស្រូវអោយបានពីរដូវក្នុងមួយឆ្នាំៗ។
  ជាចុងបញ្ចប់ឯកឧត្តមប្រធានក្រុមការងារគណបក្ស បានក្រើនរំលឹកដល់ក្រុមការងារគណបក្សនិងគ្រប់អង្គភាពផ្តល់សេវាសាធារណ:ព្រមទាំងអាជ្ញាធរមូលដ្ឋានត្រូវបន្តផ្តល់សេវាធ្វើអំពើល្អជាមួយអ្នកទទួលសេវា និងប្រជាពលរដ្ឋដើម្បីទទួលបាននូវការគាំទ្រយ៉ាងពិតប្រាកដពីប្រជាពលរដ្ឋ៕







Previous Post Next Post