ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញរីកដូចផ្សិតក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យដែលអាជ្ញាធរមិនបង្ក្រាបទាល់តែសោះ
ភ្នំពេញ÷កាលថ្ងៃទី 14ខែមីនាឆ្នាំ 2023ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិត្រពាំងថ្លឹង2សង្កាត់ចោមចៅទី 1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនៅតាមបណ្ដោយផ្លូវលំបានផ្ដល់ព័ត៌មានមកកាន់ភ្នាក់ងារសារព័ត៌មាន GBN new 24 ម៉ោងយើងថាមានលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញបើកលេងយ៉ាងរំភើយដែលគ្មានសមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានណាចុះបង្ក្រាបនោះទេដោយពួកគាត់ព្រួយបារម្ភភ័យខ្លាចកើតមានចោរកម្មលួចឆក់ប្លន់និងអំពើហិង្សាក្នុងភូមិឃុំជាដើម។
ជាក់ស្ដែងភ្នាក់ងារសារព័ត៌មាន GBN new 24 ម៉ោងយើងបានចុះទៅដល់កន្លែងលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញភ្នាល់ដាក់លុយរាប់ម៉ឺនរាប់សែន តាមអ្វីដែលប្រជាពលរដ្ឋបានរាយការណ៍មក ដើម្បីថតផ្ដិតយករូបភាពផ្សាយជូនសមត្ថកិច្ចនិងដើម្បីសាកសួរព័ត៌មានទៅសមត្ថកិច្ច ថា តើមានល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មានបានដឹងដែរឬទេ!
សូមបញ្ជាក់ថា ល្បែងស៊ីសងគ្រប់ប្រភេទត្រូវបានរាជរដ្ឋាភិបាលដែលមាន សម្ដេច តេជោ ហ៊ុន សែន និង សម្ដេច ក្រឡាហោម ស ខេង ជាឧបនាយករដ្ឋមន្ត្រី និង ជាមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញសេចក្ដីប្រកាសឲ្យលុបបំបាត់នៅល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យសមស្របនិងពាក់ថា ភូមិឃុំមានសុវត្ថិភាព ចុះហេតុអីបានជាល្បែងស៊ីសងកើតឡើងហើយបែរជាសមត្ថកិច្ចមិនបានដឹងទៅវិញឬមួយមានអ្វីពិសេសនៅពីក្រោយខ្នងបានជាមិនបង្ក្រាប។
នៅក្នុងករណីល្បែងស៊ីសងចូលមាន់តាមប្រព័ន្ធអនឡាញកើតឡើងនៅភូមិត្រពាំងថ្លឹង2សង្កាត់ចោមចៅទី 1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនៅតាមបណ្ដោយផ្លូវលំនៅថ្ងៃទី 14ខែមិនាឆ្នាំ 2023ក្នុងករណីនេះខាងសារព័ត៌មានយើងនឹងសាកសួរទៅលោកអធិការខណ្ឌពោធិ៍សែនជ័យឱ្យកាន់តែច្បាស់