ឯកឧត្តមបណ្ឌិត ផុស សុវណ្ណ អញ្ជើងបើកវគ្គបណ្ដុះបណ្ដាលជំនាញសរសេរព័ត៍មានកំរិតខ្ពស់
ភ្នំពេញ៖ នៅអគាររជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក អគ្គនាយកដ្ថានព័ត៍មាន និងសោតទស្សន៍ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាម អ្នកសារព័ត៌មានជិត ៦០០ នាក់ នៅអគារខេមរៈវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលរៀបចំដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៍មានកម្ពុជា ប្រធានបទ ជំនាញសរសេរកម្តិតខពស់។លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍អ្នកសារព័ត៍មានកម្ពុជាបានថ្លែងថា នេះជាលើកទី២ នៃការរៀនវគ្គបណ្ដុះបណ្ដាលរបស់សមាគមដែលលើកទី១ រៀបចំក្នុងខែមីនា ឆ្នាំ២០២២មានសិក្ខាកាមប្រមាណជិត៤០០នាក់ និងលើកទី២ នៅថ្ងៃ ១៨ ១៩ខែមីនា ឆ្នាំ ២០២៣នេះ មានសិក្ខាប្រមាណជិត ៦០០ នាក់ ក្នុងនោះសិក្ខាមភាគច្រើនជាអ្នកសារព័ត៍មាន៕