ពិធីសម្ពោធឆ្លងឧបដ្ឋានសាលានិងសមិទ្ធផលនានាក្នុងវត្តបន្ទាយចាស់ដែលស្ថិតនៅភូមិត្រពាំងបន្ទាយ ឃុំត្រស់ ស្រុកក្រមាសហែកខេត្តស្វាយរៀង
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

ពិធីសម្ពោធឆ្លងឧបដ្ឋានសាលានិងសមិទ្ធផលនានាក្នុងវត្តបន្ទាយចាស់ដែលស្ថិតនៅភូមិត្រពាំងបន្ទាយ ឃុំត្រស់ ស្រុកក្រមាសហែកខេត្តស្វាយរៀង

 អបអរសាទរ


ពិធីសម្ពោធឆ្លងឧបដ្ឋានសាលានិងសមិទ្ធផលនានាក្នុងវត្តបន្ទាយចាស់ដែលស្ថិតនៅភូមិត្រពាំងបន្ទាយ ឃុំត្រស់ ស្រុករមាសហែកខេត្តស្វាយរៀង

ថ្ងៃអាទិត្យ ១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ ព.ស.២៥៦៧
ស្រុករមាសហែក÷ ថ្ងៃទី 18ខែមិថុនាឆ្នាំ 2023ពិធីនេះដែរ ស្ថិតក្រោមអធិបតីភាព ដល់ខ្ពង់ខ្ពស់ ពីរឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល់ ខេមរះភូមិន្ន និងជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងកម្មវិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អមដំណើរ គណៈប្រតិភូ ឯកឧត្តមលោកជំទាវ ថ្នាក់ដឹកនាំខេត្តស្វាយរៀង

លោកអភិបាលនៃគណៈអភិបាលស្រុករមាសហែក ស៊ូ មុ៉ល និងថ្នាក់ដឹកនាំក្រោមឱវាទ លោកមេឃុំ ក្រុមប្រឹក្សា មេភូមិ អនុភូមិ ជំនួយការភូមិ ព្រះសង្ឃ លោកគ្រូអាចារ្យ គណៈកម្មការ តាជី យាយជី លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នុងឱកាសនោះដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានសួរសុខទុក្ខនឹងបានផ្ដាំផ្ញើដល់ពុកម៉ែបងប្អូនត្រូវមានការជឿជាក់លើរាជរដ្ឋាភិបាល លើថ្នាក់ដឹកនាំរាជរដ្ឋអភិបាលគ្រប់លំដាប់ថ្នាក់ ពេលបងប្អូនមានទុក្ខ ត្រូវតែមានមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជួយ ពុកម៉ែបងប្អូនជានិច្ច

ក្រោយពិធីបានបញ្ចប់រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា លោកបានជួន លោកតាជី លោកយាយជី ម្នាក់ៗក្រណាត់មួយដុំ និងថវិកាមួយចំនួន សិស្សានុសិស្សទទួលបានសៀវភៅ ប៊ិច ខ្មៅដៃ និងថវិកាមួយចំនួន ចំណែកកងកម្លាំងទាំងបី និងប្រជាការពារភូមិអង្ករបានទទួលថវិកាមួយចំនួនផងដែរ។












Previous Post Next Post