#តាមមមាញឹកខ្លាំងណាស់បានគម្រោង ភ្លាមចុះភ្លែត គ្មានគិត ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ
@.ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើការកសាងហេដ្ឋារចនាសម្ធន័នានាទូទាំងរាជធានី
នាព្រឹកថ្ងៃអាទិត្យទី៤ខែមិថុនាឆ្នាំ២០២៣
លោក ហែម ដារិទ្ធិ អភិបាលនៃគណះអភិបាលខណ្ឌមានជយ័ បានដឹកនាំគ្រឿងចក្រ ចុះស្ថាបនាកសាងផ្លូវ១ខ្សែដែលជាគំរោងរបស់សាលារាជធានីភ្នំពេញស្ថិតក្នុងភូមិ ព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជយ័។
ដោយមាន ទទឹង ១២ម៉ែត្រ បណ្តោយ ៩៥៦ ម៉ែត្រ ឆ្អឹងដែក កំពស់២តឹក និងរៀបចំដាក់ប្រពន្ធ័លូ ទំហំ ១ម៉ែត្រ សំរាប់បំរើដល់ផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់និងមកទទួលសេវាសាធារណះ នៅក្នុងសាលាខណ្ឌផងដែរ។ សុំគូសបញ្ជាក់ផងដែរថា កន្លងមកជាច្រើនឆ្នាំមកហើយ ពេលដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនោះ មានគ្រលុគ រអិល ពេលមានមេឃភ្លៀងម្តងៗ ធ្វើអោយលិចផ្លូវ ធ្វើអោយពួកគាត់ពិបាកធ្វើដំណើរជាខ្លាំង។
ជាចុងក្រោយក្នុងជាមន្ត្រីក្នុងសាលាមានជយ័ដែលខិតខំបំរើសេវា ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា អស់រយះពេលជាច្រើនឆ្នាំកន្លងមកពួកគាត់មានការសប្បាយចិត្តជាខ្លាំងដល់លោកអភិបាលខណ្ឌថ្មី លោក ហែម ដារិទ្ធិ ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងអភិវឌ្ឍន៍ទូទាំងមូលដ្ឋាន នៃទឹកដីខណ្ឌមានជយ័ បានស្រស់បំព្រងគ្រប់ទីកន្លែង។
ដោយ គឹម កាណេត និពន្ធនាយករងGBN tv online កែសម្រួលដោយ លោកស្រី ជ្រន ធីតា ចាងហ្វាងការផ្សាយ
ទំនាក់ទំនងផ្សាយពានិជ្ជកម្មលេខ 089 773 373,016 757 933