#ក្នុងនាមជាមន្ត្រីមូលដ្ឋាន លោកតែងតែយកចិត្តទុកដាក់ ជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋ
នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៧:០០ព្រឹក
=================
លោក ធឹម សំអានអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានអញើញជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯក ឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួនប្រមាណជិត១០០គ្រួសារ ដែលស្ថិតក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ
ដោយក្នុង១គ្រួសារទទួលបាន អង្ករ១បាវ មី១កេស ទឹកត្រី១យួរ ព្រមទាំងថវិកាក្នុងម្នាក់ៗ ២ម៉ឺនរៀលផងដែរ។
បន្ទាប់មកលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សុំអញ្ជើញទៅពិនិត្យមើលឈ្មោះពត៌មានបោះឆ្នោត និងនាំគ្នាចូលបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីអោយប្រទេសយើង មានការអភិវឌ្ឍន៍ជឿនលឿនទៅមុខជារៀងរហូត។
ដោយ គឹម កាណេត និពន្ធនាយករងGBN tv news កែសម្រួលអត្ថបទដោយលោកស្រី ជ្រុន ធីតា ចាងហ្វាងការផ្សាយ
ទំនាក់ទនងផ្សាយពានិជ្ជកម្មលេខ 089 773 373.016 757 933