ក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានសង្កាត់វត្តគរ បំពាក់គ្រឿង ឥស្សរិយយសជូនដល់សមាគមអតីតយុទ្ធជននៅសង្កាត់វត្តគរ ចំនួន១៤៩រូប
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានសង្កាត់វត្តគរ បំពាក់គ្រឿង ឥស្សរិយយសជូនដល់សមាគមអតីតយុទ្ធជននៅសង្កាត់វត្តគរ ចំនួន១៤៩រូប

ក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានសង្កាត់វត្តគរ បំពាក់គ្រឿង ឥស្សរិយយសជូនដល់សមាគមអតីតយុទ្ធជននៅសង្កាត់វត្តគរ ចំនួន១៤៩រូប

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
បាត់ដំបង ៖ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅបរិវេណវត្តគរមានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាគមអតីតយុទ្ធជននៅសង្កាត់វត្តគរ ក្រោមអធិបតីភាពឯកឧត្តម អ៊ុត ខ្លឹង ប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីក្រុមការងារគ្រប់ថ្នាក់។

លោក សុខ ឈឿក ចៅសង្កាត់វត្តគរ និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានសង្កាត់វត្តគរ បានប្រាប់ឱ្យដឹងថា គ្រឿងឥស្សរិយយសចំនួន១៤៩ គ្រឿងមានព្រះរាជាណាចក្រកម្ពុជាថ្នាក់អស្សឫទ្ធិ ០១គ្រឿង មេដាយ មាសការពារជាតិ២១គ្រឿង និងមេដាយប្រាក់ការពារជាតិ១២៧ គ្រឿង ត្រូវបំពាក់ជូនបងប្អូនយើងជាអតីតយុទ្ធជនចំនួន១៤៩រូប។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទានៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់វត្តគរ បានប្រាប់បន្ថែមថា ការបំពាក់គ្រឿងឥស្សរីយយសជូនពុកម៉ែបងប្អូននៃសមាគមអតីតយុទ្ធជននាពេលនេះគឺជាការដឹងគុណមិនអាចបំភ្លេចបានចំពោះការចូលរួមបម្រើជាតិមាតុភូមិ និងជាការលើកទឹកចិត្តដល់គាត់និងលើក ទឹកចិត្តដល់ក្រុមគ្រួសារគាត់ឱ្យមានមនសិកាស្រឡាញ់មាតុភូមិ លះបង់បម្រើជាតិមាតុភូមិ មិនទៅប្រព្រឹត្តអំពើអបាយគ្រឿងញៀនជាដើម បន្តរក្សាសន្តិភាពឱ្យគង់វង្ស។

ឯកឧត្តម អ៊ុត ខ្លឹង ប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់វត្តគរ បានមានប្រសាសន៍អរគុណ កោតសរសើរដល់វីរភាពរបស់បងប្អូននៃសមាគមអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជនដែលបានចូលរួមចំណែកបម្រើជាតិមាតុភូមិ ស្រឡាញ់សន្តិភាព ដើរ តាមគន្លងមាគ៌ាដ៏ត្រឹមត្រូវជាមួយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនាវាកម្ពុជាកសាងប្រទេសពីបាត់ដៃទទេរហូតដល់មានការរីក ចម្រើនលើគ្រប់វិស័យ និងបានអំពាវ នាវសូមបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនទាំងអស់សូមអញ្ជើញទៅបោះឆ្នោតគាំទ្រសម្តេចតេជោហ៊ុន សែន បន្តការអភិវឌ្ឍនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា៕

Previous Post Next Post