នារសៀល:ថ្ងៃ១៣កើតខែបឋមសាឍឆ្នាំថោះ បញ្ចសក័ ពស៣៥៦៧ត្រូវនឹង ថ្ងៃសុក្រទី៣០ខែមិថុនាឆ្នាំ២០២៣
ក្រោយពីបានទទួលសេចក្តីណែនាំ ពីសាលាក្រុងភ្នំពេញ ស្តីអំពីការរៀបចំផែនការ ក្បួនដង្ហែរឃោសនារកសំលេងឆ្នោត ដែលប្រព្រិត្តទៅនាវេលាថ្ងៃស្អែក។
លោក ឃឹម ស៊ុនសូដា អភិបាលនៃគណ:អភិបាលខណ្ឌកំបូលនិងជាប្រធាន គណបក្សប្រជាជនកម្ពុជា ខណ្ឌកំបូល បានបើកកិច្ចប្រជុំបន្ទាន់ជាមួយសមាជិក សមាជិកា ថ្នាក់ដឹកនាំគណបក្សខណ្ឌ អស់លោក លោកស្រី គ្រប់បណ្តាសង្កាត់នានា ដើម្បីមកទទួលជាដំណឹងនិងត្រៀមអនុវត្តន៍តាមផែនការដែលថ្នាក់លើបានដាក់ចេញមក។បន្ទាប់មកលោក ឃឹម ស៊ុនសូដា ក៏បានដើរត្រួតពិនិត្យគ្រប់យានយន្តជំនិះតុបតែង ទៅតាមរចនាបទផ្សេងៗ ដោយហ្មត់ចត់និងបញ្ជា ដល់ក្រុមការងារទាំងអស់ពន្លឿនអោយបានឆាប់រហស័។
ដោយ គឹម កាណេត និពន្ធនាយករង GBN news
ទំនាក់ទំនង ផ្សាយពាណិជ្ជកម្ម 016 757 933. 089 773