ពលរដ្ឋរស់នៅក្នុងសង្កាត់សំរោងក្រោម បានចូលរួមអបអរសាទរពិធីបើកការដ្ឋានកសាងផ្លូវបេតុងអាមេ៣ខ្សែមានបណ្ដោយសរុប៩៨០ម៉ែត្រទទឹង៥ម ក្រោមគម្រោងមូលនិធិ សង្កាត់ឆ្នាំ២០២៣ បានកាដូថ្មីទៀតហើយក្រោយពីរងចាំជាយូរឆ្នាំមកហើយ
គេហទំព័រ (www.td-globaltvnews.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ សូមអរគុណ

ពលរដ្ឋរស់នៅក្នុងសង្កាត់សំរោងក្រោម បានចូលរួមអបអរសាទរពិធីបើកការដ្ឋានកសាងផ្លូវបេតុងអាមេ៣ខ្សែមានបណ្ដោយសរុប៩៨០ម៉ែត្រទទឹង៥ម ក្រោមគម្រោងមូលនិធិ សង្កាត់ឆ្នាំ២០២៣ បានកាដូថ្មីទៀតហើយក្រោយពីរងចាំជាយូរឆ្នាំមកហើយ

 #ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សំរោងក្រោម  បានចូលរួមអបអរសាទរពិធីបើកការដ្ឋានកសាងផ្លូវបេតុងអាមេ៣ខ្សែមានបណ្ដោយសរុប៩៨០ម៉ែត្រទទឹង៥ម ក្រោមគម្រោងមូលនិធិ សង្កាត់ឆ្នាំ២០២៣។បានកាដូថ្មីទៀតហើយក្រោយពីរងចាំជាយូរឆ្នាំមកហើយ!!


(ខណ្ឌពោធិ៍សែនជ័យ)÷ នាព្រឹកសុក្រ ខែមិថុនា ឆ្នាំ ២០២៣

លោកអភិបាលរង យិន គា តំណាងអោយលោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហៃ សុខឃីម ចៅសង្កាត់សំរោងក្រោម និងប្រធានភូមិ បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ក៏បានចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ៣ខ្សែ ស្ថិតក្នុងភូមិតាអន ភូមិស្រែរាជ្ជះ ខណ្ឌពោធិ៍សែន
ដែលមានទទឹង៥ម៉ែត្រ បណ្តោយ ៩៨០ម៉ែត្រ ឆ្អឹងដែក កំពស់១.៥តឹក ក្រាលថ្មមិច១តឹក ក្រោមគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៣ សំរាប់បំរើដល់ផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋប្រើប្រាស់និងមកទទួលសេវាសាធារណះ នៅក្នុងសាលាខណ្ឌផងដែរ។ គូសបញ្ជាក់ផងដែរថា កន្លងមកជា ច្រើនឆ្នាំមកហើយ ពេលដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនោះ មានគ្រលុគ រអិល ពេលមានមេឃភ្លៀងម្តងៗ ធ្វើអោយលិចផ្លូវ ពិបាកធ្វើដំណើរជាខ្លាំង។
លោកអភិបាលរង យិន គា ក៏បានសង្កត់ធ្ងន់ថាក្រុមហ៊ុនដាច់ខាតត្រូវតែធ្វើតាមស្តង់ដាដែលបានកំណត់ដើម្បីអោយបងប្អូនប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែងហើយសូមអោយបងប្អូនពលរដ្ឋចូលរួមពិនិត្យគុណភាពនិងស្ដង់ដាពេលផ្លូវបញ្ចប់ការសាងសង់។

បើតាមការរៀបរាប់របស់បងប្អូនប្រជាពលរដ្ឋពួកគាត់មានការសប្បាយចិត្តជាខ្លាំងដល់លោកអភិបាលខណ្ឌថ្មី លោក សក់ ចន្ទកញ្ញារិទ្ធ និងលោក ហៃ សុខឃីម ចៅសង្កាត់សំរោងក្រោម ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងអភិវឌ្ឍន៍ទូទាំងមូលដ្ឋានក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យដើម្បីកាត់បន្ថយការលំបាកជូនពួកគាត់។

ដោយ គឹម កាណេត និពន្ធនាយកGBN tv online កែសម្រួលដោយលោកស្រី ជ្រន ធីតា ចាងហ្វាងការផ្សាយ
ទំនាក់ទំនងផ្សាយពានិជ្ជកម្មលេខ 016 757 933.089 773 373










Previous Post Next Post