មណ្មមណ្ឌលគិរី ÷ ពិតជាថ្លើមធំណាស់ ហ៊ានចុះចាប់ប្រជាពលរដ្ឋជំរិតទារប្រាក់ មិនបានរាយការណ៍ដល់ថ្នាក់លើ ធ្វើអ្វីតាមទំនើងចិត្ត
តើលោកអភិបាលស្រុកលំផាត់ នូ ថេរ មានចំណាត់ការអ្វីបន្ថែមទៀតចំពោះរឿងនឹង?យោងពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី: របស់លោក ខើន វើន អាយុ៣៦ឆ្នាំ ជនជាតិក្រោល សញ្ជាតិខ្មែរ ភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលបានដាក់សំណើរស្នើរសុំកាន់កាប់ប្រើប្រាស់ដីធ្លីដែលមាន ទទឹង២០០ម៉ែត្រ បណ្តោយ៣០០ម៉ែត្រ ផ្ទៃក្រឡាសរុប៦០០០០ម៉ែត្រការេ ចាប់តាំងពីឆ្នាំ២០០០មក ក៏មានការទទួលស្គាល់ពីសំណាក់លោកប្រធានភូមិ លោកមេឃុំ ចុះហត្ថលេខាបោះត្រា ឯកភាព រួចរាល់ផងដែរ។
ក្រោយពីបានឯកសារប្រើប្រាស់ដីធ្លីដោយស្របច្បាប់រួចមក លោក ខើន វើន ព្រមទាំងភរិយាឈ្មោះ ឡាយ ទី ក៏នាំគ្នាបង្កបង្កើនផល ដាំដំឡូង ស្វាយចន្ទី សំរាប់ផ្គត់ផ្គង់ដល់សេដ្ឋកិច្ចគ្រួសារ។ ស្រាប់តែថ្ងៃមួយមានមន្ត្រី ចំនួន៨នាក់
១:ឈ្មោះ សឿន ខេមរៈ ជាប្រធានដែនជំរកស្រុកលំផាត់
២:ឈ្មោះ ចិត្រ
៣:ឈ្មោះ ទូច
៤:ឈ្មោះ ធា
៥:ឈ្មោះ វិចិត្រ
៦:ឈ្មោះ តាយិន
៧:ឈ្មោះ ចាន់ធី
៨:ឈ្មោះ រុន ណៃ
ដោយជិះម៉ូតូចំនួន៧គ្រឿង មនុស្ស៧នាក់ប្រដាប់ដោយអាវុធ
បានចុះចាប់គោយន្តកន្ត្រៃ០១គ្រឿង មាស៊ីនខួងដី០១គ្រឿង ម៉ូតូម៉ាកឆ្លាម ០១គ្រឿង ម៉ាស៊ីនកាត់ឈើបង្គោលរបង០១គ្រឿង ឃុំខ្លួនមនុស្សមួយយប់ មួយថ្ងៃកន្លះ ដោយខុសច្បាប់ ថែមទាំងជំរិតទារប្រាប់រហូតដល់១៥លានទៀត។
ក្រោយពីលោក ម៉ៅ កុសល និងលោក បុរី ទទួលបានប្រាក់៦លានរៀល គាត់ដោះលែងតែមនុស្សទេ ចំណែកឯគ្រឿងមាស៊ីនគោយន្តកន្ត្រៃសំភារៈផ្សេងទៀត គាត់អោយទៅរកលុយបន្ថែមទៀត ជាថ្នូរយកសំភារៈនោះទៅវិញ ដោយឱកាសត្រឹមតែ ០៣ថ្ងៃប៉ុណ្ណោះ។
តាមការអះអាងរបស់លោក នូ ថេរ អភិបាលស្រុកលំផាត់លោកបានបញ្ជាក់ថា លោកសឿន ខេមរះ ព្រមទាំងមន្ត្រីក្រោមចុះចាប់មនុស្សមិនបានរាយការណ៍ដល់លោកទេ ធ្វើអ្វីតែចិត្តខ្លួនឯង ថែមទាំងគំរាមកំហែងប្រជាពលរដ្ឋបញ្ជូនទៅតុលាការថែមទៀតផង។ចំពោះរូបលោកផ្ទាល់ក្រោយវិបត្តិជំងឺសកល Covid ប្រជាពលរដ្ឋមានការខ្វះខាតច្រើនណាស់ ហើយរូបលោកផ្ទាល់សន្យាដាច់ខាតមិនអោយប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយការអត់ឃ្លាននុះទេ។លោកពិតជាសោកស្តាយខ្លាំងណាស់ចំពោះមន្ត្រីម្នាក់នេះដែលធ្វើបាបប្រជាពលរដ្ឋរបស់ បំផ្លាញសន្លឹកឆ្នោតរបស់គណបក្ស ដែលលោកខិតខំកសាងតាំងពីយូរណាស់មកហើយ។ លោកនឹងស្នើទៅឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិនិត្យមើលមន្ត្រីម្នាក់នេះដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
ដោយគឹម កាណេត និពន្ធនាយករងGBN Tv online កែសម្រួលអត្ថបទដោយលោកស្រី ជ្រុន ធីតា ចាងហ្វាងការផ្សាយ
ទំនាក់ទំនងផ្សាយពានិជ្ជកម្មលេខ089 773 373,016 757 933