អង្គភាព GBN TV News បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៏មាន (សន្តិភាព ) ប្រកបដោយក្រមសីលធម៍
ភ្នំពេញ ÷ ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃ អាទិត្យ ០១កើត ខែ បឋមាសាឍ ឆ្នាំ ថោះ ចត្វាស័កព_ស ២៥៦៦លោកស្រី ជ្រ្នន ធីតា ចាងហ្វាងគេហទំព័រអង្គភាព GBN TV News បានអញ្ចើញលោកគ្រូ អ៊ុយ សុខមាស មកពីអង្គការ ACT រៀបចំបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន នៅក្នុងអង្គភាព CBN ហើយក៏មានការចូលរួមពីអង្គភាពផ្សេងគ្នាជាច្រើនផងដែរ ÷ ស្ដីអំពី
របៀបធ្វើព័ត៌មាន សន្តិភាព ប្រព័ន្ធផ្សព្វផ្សាយ សន្តិភាព ទំនាស់ ហិង្សា 5W+H ដើមឈឺបញ្ហា (បទច) ផែនទីទំនាស់។
១_ពង្រឹងក្រមសីលធម៍វិជ្ជាជីវៈអ្នកសារព័ត៍មាន
២_ស្វែងយល់ពីច្បាប់ពាកពន្ធ័វិស័យព័ត៏មាន
៣_វិធីសាស្រ្តថតរូប និងវីដេអូព័ត៌មាន
៤_វិធីសាស្រ្ត បទសម្ភាសន៍
៥_យុទ្ធសាស្រ្តគ្រប់គ្រងអង្គភាពនិងបុគ្គលិក
ជាចុងក្រោយក្នុងនាមលោកស្រី ជ្រុន ធីតា ចាងហ្វាអង្គភាព GBN TV News សូមអំពាវនាវដល់បងប្អូនសារព័ត៌មានទាំងអស់ ឆ្លៀតពេលរៀនសូត្របន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនអោយទៅជាអ្នកសារព័ត៌មាន ដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈយ៉ាងពិតប្រាកដ។ ( អគុណ )