រួមរួមគ្នាបន្តលើកកម្ពស់ប្រជាធិបតេយ្យនិងការអភិវឌ្ឍជាតិតាមរយៈការបោះឆ្នោតជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត
ភ្នំពេញ៖ ស្ថាប័នពាក់ព័ន្ធជាច្រើន រួមទាំងអង្គព្រះមហាក្សត្រផងដែរ បានជំរុញលើកទឹកចិត្តដល់ប្រជា ពលរដ្ឋត្រូវទៅបោះឆ្នោតនាពេលខាងមុខនេះ ដើម្បីជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្តសម្រាប់ដឹកនាំប្រទេស ជាតិឱ្យមានការរីកចម្រើន អភិវឌ្ឍន៍និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។លោកសួង ហួតប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានចាត់ទុកការបោះឆ្នោតថ្នាក់ជាតិនេះ ជារឿងសំខាន់ មិនអាចរំលងបានឡើយ ដើម្បីជ្រើសរើសមេដឹកនាំ ដែលអាចរក្សាសុខសន្តិភាព អភិវឌ្ឍ និងរក្សាស្ថិរភាព ការងារជូនកម្មករ និយោ ជិត និងប្រជាពលរដ្ឋ។
សំឡេង៖«ក្នុងនាមប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាហៅកាត់ថាNACCខ្ញុំសូមអំពាវនាវដល់បង ប្អូនកម្មករ និយោជិតទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាជាពិសេសគឺសូមបោះឆ្នោតជូនគណបក្សណាដែលអាចរក្សាសុខសន្តិភាពការអភិវឌ្ឍនិងរក្សាស្ថិរភាពការងារជូនបងប្អូនកម្មករនិយោជិតមិនឱ្យបាត់បង់»។
ដូចគ្នានេះដែរ សម្ព័ន្ធសហជីពជាតិ ដែលជាសហជីពឯករាជ្យ ក៏បានចេញសេចក្តីអំពាវនាវដល់ សមាជិក -សមាជិកា កម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ខាង មុខនេះឱ្យបានគ្រប់ៗគ្នា។ សន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹក ៗ ពិតជាមានតម្លៃបំផុតក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធយុត្តិធម៌ នីតិរដ្ឋ និងយន្តការចរាចរដំឡើងប្រាក់ឈ្នូលអប្បបរមាសម្រាប់កម្មករនិយោជិតនៅឆ្នាំ២០២៤ខាងមុខនេះ។ វត្តមាននៃការចូលរួមបោះឆ្នោតរបស់កម្មករ និយោជិត និងប្រជាពលរដ្ឋទាំង អស់នេះ គឺបានឆ្លុះបញ្ចាំងពីមនសិកា ស្រឡាញ់ជាតិមាតុភូមិរបស់ខ្លួន សន្តិភាព និងកិត្យានុភាពជាតិ។
ឯកឧត្តមហង្សពុទ្ធាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា ការចេញទៅបោះឆ្នោតដើម្បីជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្តគឺជាការអនុវត្តសិទ្ធិស្របតាមរដ្ឋធម្មនុញដែលជាច្បាប់កំពូលរបស់ជាតិ។
សំឡេង៖«ការចូលរួមរបស់បងប្អូនក្នុងថ្ងៃបោះឆ្នោតក្នុងការសម្រេចជ្រើសរើសគណបក្សនាមួយដែលខ្លួនពេញចិត្តនោះគឺជាការប្រកាសនូវសិទ្ធិរបស់ខ្លួនឯងផ្ទាល់ក្នុងការជ្រើសរើសគណបក្សនយោបាយឱ្យបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ។ រដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជាបានកំណត់៥ឆ្នាំម្ដងដើម្បីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដោយសេរី តម្លាភាពត្រឹមត្រូវ និងយុត្តិធម៌។ នេះជាទម្រង់លទ្ធិប្រជាធិ បតេយ្យពិតៗ ហើយដើម្បីអភិវឌ្ឍន៍ជាតិ និងខ្លួនឯងជាប្រជាពលរដ្ឋគ្រប់ៗគ្នា»។
នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើព្រះរាជសារជូនជន រួមជាតិដោយព្រះអង្គបានសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ព្រះអង្គបានអំពាវនាវជាឱឡារិកជូនជនរួម ជាតិអ្នកមានសិទ្ធិបោះឆ្នោតទាំង អស់សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើនថ្កានលើគ្រប់វិស័យ។ ការបោះឆ្នោតនៅថ្ងៃ អាទិត្យ ទី២៣ ខែកក្កដាឆ្នាំ២០២៣ ជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូច្នេះ សូមកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។ ព្រះមហាក្សត្រទ្រង់បញ្ជាក់ឱ្យជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់គណបក្សនយោ បាយណាមួយដោយសេរី។
អ្នកតាមដានផ្នែកសង្គមនៅកម្ពុជាបានលើកឡើងថា ក្នុងនាមជាពល រដ្ឋល្អរបស់ប្រទេសជាតិ យើងត្រូវទៅបោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនពេញចិត្តឱ្យបានគ្រប់ៗគ្នា ព្រោះមានតែការបោះឆ្នោតតែ ប៉ុណ្ណោះទើបធ្វើឱ្យប្រទេសជាតិមាន ការអភិវឌ្ឍរីកចម្រើន និងដើរតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យ៕
(អត្ថបទ៖ លោកចេម ហួត )៖ ស្ថាប័នពាក់ព័ន្ធជាច្រើន រួមទាំងអង្គព្រះមហាក្សត្រផងដែរ បានជំរុញលើកទឹកចិត្តដល់ប្រជា ពលរដ្ឋត្រូវទៅបោះឆ្នោតនាពេលខាងមុខនេះ ដើម្បីជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្តសម្រាប់ដឹកនាំប្រទេស ជាតិឱ្យមានការរីកចម្រើន អភិវឌ្ឍន៍និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកសួង ហួតប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានចាត់ទុកការបោះឆ្នោតថ្នាក់ជាតិនេះ ជារឿងសំខាន់ មិនអាចរំលងបានឡើយ ដើម្បីជ្រើសរើសមេដឹកនាំ ដែលអាចរក្សាសុខសន្តិភាព អភិវឌ្ឍ និងរក្សាស្ថិរភាព ការងារជូនកម្មករ និយោ ជិត និងប្រជាពលរដ្ឋ។
សំឡេង៖«ក្នុងនាមប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាហៅកាត់ថាNACCខ្ញុំសូមអំពាវនាវដល់បង ប្អូនកម្មករ និយោជិតទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាជាពិសេសគឺសូមបោះឆ្នោតជូនគណបក្សណាដែលអាចរក្សាសុខសន្តិភាពការអភិវឌ្ឍនិងរក្សាស្ថិរភាពការងារជូនបងប្អូនកម្មករនិយោជិតមិនឱ្យបាត់បង់»។
ដូចគ្នានេះដែរ សម្ព័ន្ធសហជីពជាតិ ដែលជាសហជីពឯករាជ្យ ក៏បានចេញសេចក្តីអំពាវនាវដល់ សមាជិក -សមាជិកា កម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ខាង មុខនេះឱ្យបានគ្រប់ៗគ្នា។ សន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹក ៗ ពិតជាមានតម្លៃបំផុតក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធយុត្តិធម៌ នីតិរដ្ឋ និងយន្តការចរាចរដំឡើងប្រាក់ឈ្នូលអប្បបរមាសម្រាប់កម្មករនិយោជិតនៅឆ្នាំ២០២៤ខាងមុខនេះ។ វត្តមាននៃការចូលរួមបោះឆ្នោតរបស់កម្មករ និយោជិត និងប្រជាពលរដ្ឋទាំង អស់នេះ គឺបានឆ្លុះបញ្ចាំងពីមនសិកា ស្រឡាញ់ជាតិមាតុភូមិរបស់ខ្លួន សន្តិភាព និងកិត្យានុភាពជាតិ។
ឯកឧត្តមហង្សពុទ្ធាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា ការចេញទៅបោះឆ្នោតដើម្បីជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្តគឺជាការអនុវត្តសិទ្ធិស្របតាមរដ្ឋធម្មនុញដែលជាច្បាប់កំពូលរបស់ជាតិ។
សំឡេង៖«ការចូលរួមរបស់បងប្អូនក្នុងថ្ងៃបោះឆ្នោតក្នុងការសម្រេចជ្រើសរើសគណបក្សនាមួយដែលខ្លួនពេញចិត្តនោះគឺជាការប្រកាសនូវសិទ្ធិរបស់ខ្លួនឯងផ្ទាល់ក្នុងការជ្រើសរើសគណបក្សនយោបាយឱ្យបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ។ រដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជាបានកំណត់៥ឆ្នាំម្ដងដើម្បីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដោយសេរី តម្លាភាពត្រឹមត្រូវ និងយុត្តិធម៌។ នេះជាទម្រង់លទ្ធិប្រជាធិ បតេយ្យពិតៗ ហើយដើម្បីអភិវឌ្ឍន៍ជាតិ និងខ្លួនឯងជាប្រជាពលរដ្ឋគ្រប់ៗគ្នា»។
នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើព្រះរាជសារជូនជន រួមជាតិដោយព្រះអង្គបានសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ព្រះអង្គបានអំពាវនាវជាឱឡារិកជូនជនរួម ជាតិអ្នកមានសិទ្ធិបោះឆ្នោតទាំង អស់សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើនថ្កានលើគ្រប់វិស័យ។ ការបោះឆ្នោតនៅថ្ងៃ អាទិត្យ ទី២៣ ខែកក្កដាឆ្នាំ២០២៣ ជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូច្នេះ សូមកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។ ព្រះមហាក្សត្រទ្រង់បញ្ជាក់ឱ្យជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់គណបក្សនយោ បាយណាមួយដោយសេរី។
អ្នកតាមដានផ្នែកសង្គមនៅកម្ពុជាបានលើកឡើងថា ក្នុងនាមជាពល រដ្ឋល្អរបស់ប្រទេសជាតិ យើងត្រូវទៅបោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនពេញចិត្តឱ្យបានគ្រប់ៗគ្នា ព្រោះមានតែការបោះឆ្នោតតែ ប៉ុណ្ណោះទើបធ្វើឱ្យប្រទេសជាតិមាន ការអភិវឌ្ឍរីកចម្រើន និងដើរតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យ៕
(អត្ថបទ៖ លោកចេម ហួត )